ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀងអាមេរិក នាង Charlotte Lawrence ស្រាប់តែបង្ហោះសាររំជួលសចិត្ត ក្រោយឃើញតារាកូរ៉េ YooA បកស្រាយចម្រៀងរបស់ខ្លួន

 

(កូរ៉េ)៖ តារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Charlotte Lawrence ហាក់សប្បាយរីករាយ និងរំជួលចិត្តជាខ្លាំង ក្រោយពីប្រទះឃើញតារាចម្រៀងស្រីរបស់កូរ៉េ គឺ កញ្ញា YooA សមាជិក ក្នុងក្រុម ចម្រៀង ស្រី Oh My Girl បានយកបទរបស់នាង ចំណងជើងថា «Talk You Down» ទៅច្រៀង Cover។

 

កាល ពីថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ YooA បាន ចែក រំលែក ការ ច្រៀង cover បទ «Talk You Down» របស់ តារា ចម្រៀងតារាចម្រៀង Charlotte Lawrence នៅ លើ គេហទំព័រយូធូបផ្លូវការរបស់នាង ក្រោយពីម្ចាស់បទ គឺ Charlotte Lawrence បានឃើញ នឹងពិតជា រំជួល ចិត្តជាខ្លាំង និងហាក់បង្ហាញអារម្មណ៍សប្បាយរីករាយ ពេលដែលឃើញចម្រៀងរបស់ខ្លួន មានតារាស្រីរបស់កូរ៉េយកមក Cover។

ក្នុងពេល តែ ប៉ុន្មាន ម៉ោង ក្រោយមក តារា ចម្រៀង និងជាអ្នកនិពន្ធ ចម្រៀង រូប នេះ បាន ចូល ទៅកាន់គណនី Twitter របស់នាង ដើម្បីបង្ហាញ ការ គាំទ្រ សម្រាប់ ការ ច្រៀង Cover បទ របស់នាង នេះ ដោយនាង បានបង្ហោះចែក រំលែក បន្ត ក្នុង Twitter យ៉ាងដូច្នេះថា «ummmmmmmmm I love this and you YooA I am blown away»។

ប្រភព៖ សារព័ត៌មានកូរ៉េ

មតិយោបល់