កំពង់ស្ពឺៈ នៅថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២និង៤៤នាទីរសៀល ចំណុចភូមិក្រាំងត្បែង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់អគ្គិភ័យឆាបឆេះផ្ទះចំនួន០១ខ្នង។
ម្ចាស់ផ្ទះមានឈ្មោះ មាន ម៉ាញ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ អ៊ូញ សុខគា អាយុ ២៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ដែលផ្ទះសាងសង់ខ្ពស់ផុតពីដី ធ្វើពីឈើ ដំបូលប្រកស័ង្កសី ជញ្ជាំងក្តារ តដំបូល(យ៉ាក ឆ័ត្រ) ស័ង្កសីប្រវែង៥ម សងខាង បណ្តាលអោយខូចខាតសម្ភារ:រួមមាន៖
– ឆេះផ្ទះខូចខាតទាំងស្រុង នៅយ៉ាកស័ង្កសី
– ទូរទស្សន៍ ០១គ្រឿង
– ស្រូវ០១តោន
– ប្រាក់រៀល ប្រហែលចំនួន៤,០០០,០០០រៀល(បួនលានរៀល)
– ធុងបាស០១គ្រឿង
– មាស០៣ជី
– ប្លង់ដី០១សន្លឹក
– អត្តសញ្ញាណបណ្ណចំនួន០៣សន្លឹក
– សម្ភារៈផ្ទះបាយខូចខាតទាំងស្រុង(អង្ករ១០០គីឡូ ចានឆ្នាំង…) និងសម្ភារ:ប្រើប្រាស់ផ្សេងៗ រួមជាមួយឯកសារមួយចំនួនទៀត ។
មូលហេតុ៖ បណ្តាលមកពីផ្ទុះសេ ចរន្តអគ្គិសនីក្នុងផ្ទះរបស់ខ្លួន ខណ:ម្ចាស់ផ្ទះមិននៅផ្ទះ នៅតែម្តាយចាស់ម្នាក់។
បញ្ជាក់៖ ករណីនេះប្រជាពលរដ្ឋរាយការណ៍ជូនសម្ថតកិច្ចមានភាពយឺតយ៉ាវ ក្នុងការពន្លត់អគ្គិភ័យជួយអន្តរាគមន៍ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងជោ ជួយប្រមូលសម្ភារៈបានខ្លះៗ។
បានប្រើប្រាស់រថយន្តពន្លត់របស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់០១គ្រឿង ប្រើប្រាស់ទឹក០១រថយន្ត បានប្រើប្រាស់កម្លាំងនគរបាល១២នាក់
ហេតុការណ៍នេះមិនបង្កឲ្យមានគ្រោះថ្នាក់ឬរងរបួសមនុស្សទេ ៕
មតិយោបល់