(ណៃពិដោ)៖ មេធាវីរបស់លោកស្រី អោង សាន ស៊ូ ជី បានឲ្យដឹងនៅថ្ងៃចន្ទ ទី០៧ ខែមិថុនានេះថា សវនាការជំនុំជម្រះក្តីរបស់លោកស្រី នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ។
ចាប់តាំងពីត្រូវយោធាទម្លាក់ពីអំណាច និងចាប់ខ្លួន កាលពីដើមខែកុម្ភៈកន្លងទៅ លោកស្រី ស៊ូ ជី បានរងការចោទប្រកាន់ជាច្រើនករណី រួមមានការល្មើសវិធានការការពារជំងឺ COVID-19, ការកាន់ឧបករណ៍ទាក់ទងដោយគ្មានការអនុញ្ញាត, អំពើពុករលួយ និងការបំពានច្បាប់ការពារកិច្ចសម្ងាត់ជាតិជាដើម។ តែការចោទប្រកាន់ទាំងនេះត្រូវបាន លោកស្រីស៊ូជី ច្រានចោល។ បើតាមលោក Min Min Soe ជាមេធាវីលោកស្រី ស៊ូ ជី សវនាការខាងលើនឹងរៀបចំឡើង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយមានការចូលផ្តល់ សក្ខីកម្មពីដើមបណ្តឹង និងសាក្សី។
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង បានរំលឹកឡើងជាច្រើនលើកថា លោកនឹងអនុញ្ញាតឱ្យមានការបោះឆ្នោតសាជាថ្មី នៅពេលប្រទេសនេះវិលត្រលប់ទៅ រកសភាពធម្មតាវិញ ខណៈកំពុងរងសម្ពាធពីសំណាក់សហគមន៍អន្តរជាតិ និងចលនាប្រឆាំងនៅក្នុងស្រុក៕
ប្រភព៖ AFP
មតិយោបល់