ព័ត៌មានសិល្បៈ និងកម្សាន្ត

ញាក់សាច់! ក្រុម IGHTSUM លក់អាល់ប៊ុមបានច្រើនជាង ១០,០០០ កូពី ត្រឹមរយៈពេលតែ២ថ្ងៃ

 

(កូរ៉េ)៖ IGHTSUM ក្រុមចម្រៀងស្រីទើបរះរបស់ផលិតកម្ម Cube Entertainment បង្កើតកំណត់ត្រាថ្មីរាល់ថ្ងៃ។ នៅថ្ងៃទី២ បន្ទាប់ពីបង្ហាញខ្លួនក្នុងសិល្បៈដំបូង ក្រុមមួយនេះ ស្រាប់តែបង្កើតកំណត់ត្រាម ដោយ លក់បានអាល់ប៊ុម ដំបូង “Vanilla” បាន 10,000 កូពី។នមិនត្រឹមពួកគេលក់អាល់ប៊ុមបានដាច់ច្រើនយ៉ាងអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែក្រុម LIGHTSUM ក៏ទទួលបានការមើលវីដេអូចម្រៀង ដំបូងយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើយូធូបដែរ។

ក្រុម LIGHTSUM ដំបូងបានចេញបទចម្រៀងដំបូងរបស់ពួកគេនៅថ្ងៃទី១០ ខែមិថុនាម៉ោងនៅកូរ៉េហើយ វីដេអូចម្រៀងរបស់ពួក គេកើនចំនួនចុចមើលបានជាង៤លានដងរាប់ត្រឹមថ្ងៃទី១២ ខែមិថុនា ។

 

ក្រៅពីនេះវីដេអូ fancam នៃការបង្ហាញខ្លួនដំបូងរបស់ពួកគេ នៅកម្មវិធី «M Countdown» របស់ទូរទស្សន៍ Mnet ក៏កំពុងកើនប្រជាប្រិយភាព ដោយមានអ្នកចុចមើលរាប់រយរាប់ពាន់នាក់ ។

ភ្លាមៗបន្ទាប់ពី ចេញបទចម្រៀងរបស់ពួកគេតាមអនឡាញ បទ “Vanilla” បានបង្ហាញវត្តមាននៅលើតារាង ចំណាត់ ថ្នាក់ចម្រៀងក្នុងស្រុកឈ្មោះ Bugs! ដោយបានជាប់លេខ១៩ និង ជាប់លេខ២ នៅលើតារាង real-time chart របស់គេហទំព័រចម្រៀងជប៉ុន Rakuten Music និងនៅកំពូលតារាងចំណាត់ថ្នាក់បទចម្រៀងជាច្រើនរបស់ iTunes ក្នងប្រទេស Colombia, Costa Rica, Saudi Arabia, the Philippines, Thailand, Chile, Taiwan, Vietnam, Poland, Indonesia, Hong Kong និង Mexico នេះ អាចសបញ្ជាក់ថា ក្រុមនេះគឺជាក្រុមជំនាន់ថ្មី ដែលទទួលបានការចាប់អារម្មណ៍គ្រប់ទីកន្លែង៕

ប្រភព៖ allkpop

 

 

មតិយោបល់