ព័ត៌មានជាតិ

លោក Benjamin Netanyahu បាន​បាត់បង់​អំណាច​ដែល​បាន​កាន់​រយៈពេល​ ១២​ឆ្នាំ​បន្ទាប់ពី​សភា​បាន​បោះឆ្នោត​អនុម័ត​រដ្ឋាភិបាលចម្រុះ​ថ្មី

លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu បាន​បាត់បង់​អំណាច​ដែល​បាន​កាន់​រយៈពេល​ ១២​ឆ្នាំ​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល បន្ទាប់ពី​សភា​របស់​ប្រទេស​នេះ​បាន​បោះឆ្នោត​អនុម័ត​រដ្ឋាភិបាលចម្រុះ​ថ្មី​មួយ​។​

អ្នក​ជាតិនិយម​ប្រកាន់​ស្ដាំ ​លោក Naftali Bennett បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រួចរាល់​ហើយ ដែល​នឹង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ​។ លោក​នឹង​ដឹកនាំ​សម្ព័ន្ធ​គណបក្ស​មិន​ធ្លាប់មាន​ពីមុន ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​ស្ដួចស្ដើង ៦០​ទល់នឹង​៥៩សំឡេង​។ លោក Bennett នឹង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០២៣ តាម​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​។

​បន្ទាប់មក​លោក​នឹង​ផ្ទេរ​អំណាច​ជូន​ លោក Yair Lapid មេដឹកនាំ​បក្ស​និយម​កណ្ដាល Yesh Atid សម្រាប់​ការ​កាន់អំណាច ​២​ឆ្នាំ​បន្ថែម​ទៀត។ លោក Netanyahu ជា​មេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​បំផុត​របស់​អ៊ីស្រាអែល ដែល​បាន​ឈ្នះ​ការបោះឆ្នោត​សំឡេង​ច្រើន​លើស​លុបរយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ នឹង​នៅតែ​ដឹកនាំ​គណបក្ស​ស្ដាំនិយម Likud​ ដដែល និង​ក្លាយ​ជា​មេដឹកនាំ​គណបក្សប្រឆាំង​វិញ​ម្ដង​៕

 

មតិយោបល់