ស្រអែមមានជាតិ! សុភ័ក្រ កុសុម៉ា លេចធ្លោខ្លាំង ក្នុងប៉ុន្មានឈុតនេះ

 

(ភ្នំពេញ)៖ តារាស្រីសំដីចាក់ទឹកមិនលេច សុភ័ក្រ កុសុម៉ា ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង នូវរាល់សកម្មភាពរបស់នាង។ ប្រឡូងក្នុងវិស័យសិល្បៈតាំងពីកុមារភាព តារាស្រីរូបនេះ ត្រូវបានគេចាត់ទុកថា មានភាពជោគជ័យយ៉ាងខ្លាំង លើការងារសិល្បៈ ខណៈថ្មីៗនេះនាងបញ្ចេញរូបភាព ថតកាច់រាងប៉ុន្មានស្ទិល ធ្វើឲ្យទស្សនិកជនលាន់មាត់ថា ស្រអែមតែមានជាតិ ស្អាតមួយបែប។

ថ្មីៗនេះរូបភាពជាច្រើនសន្លឹក ពេលទៅលំហែកាយ លើទឹកដីកោះស្ដេចនៃខេត្តកោះកុងជាមួយគ្រួសារ។ ក្នុងនោះទៀតសោត នាងក៏បានបង្អួតសម្រស់នៅតាមមាត់ឆ្នេរ ជាមួយនឹងឈុតប៊ីគីនីបញ្ចេញសាច់យ៉ាងចាស់ដៃ មើលទៅមួយឈុតនេះ សុភ័ក្រ កុសុម៉ាពិតជាស៊ិចស៊ីនិងស្រស់ស្អាតខ្លាំងមិនណយ និង មានឈុតជាច្រើនផ្សេងទៀតដែលនាងបានរើសយកមកធ្វើជាស្ទាយ៍សម្លៀកបំពាក់មើលទៅពិតជាសាកសម និង លេចធ្លោខ្លាំងតែម្តង។

យ៉ាងណាមិញ បើនិយាយពីរូបសម្រស់របស់ ពិធីការិនីរូបនេះវិញ ថ្វីបើស្បែកមិនសូវសរខ្ចីក៏ដោយ តែ កុសុម៉ា ក៏មានភាពស្រស់ស្អាតមួយបែបតាមការលេងខ្លួនសមស្របរបស់នាង។ តោះមកមើលរូបភាពរបស់ កុសុម៉ា ខាងក្រោម៖

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *