ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាស្រី Newclear បកស្រាយរឿងរកាំរកូសជាមួយប្តី ក្រោយអ្នកគាំទ្រលើកមកនិយាយជាបន្តបន្ទាប់

 

(ថៃ)៖ បន្ទាប់ពីត្រូវបានមហជនលើកយកមកនិយាយជាបន្តបន្ទាប់ ពីរឿងរកាំរកូសរវាងប្តីប្រពន្ធតារាថៃ នាង Newclear និង ប្តីរួមមក ថ្មីៗនេះ Newclear បានចេញមកបកស្រាយនិងព្រមទទួលស្គាល់ថា ខ្លួននិងស្វាមីលោក Petjah ពិតជាមានបញ្ហាជាមួយគ្នាមែន ប៉ុន្តែមិនមែនដោយសារមានអ្នកទីបីទេ។

ក្រៅពីប្រកាសបែបនេះ អ្នកគាំទ្រសង្កេតឃើញថា គូស្វាមីភរិយាតារាល្បីមួយគូនេះ បានទៅដើរកម្សាន្តនៅឯមាត់សមុទ្រ ដោយយកកូនប្រុសសំណព្វចិត្តរបស់គេទៅជាមួយយ៉ាងមានក្ដីសុខ។ ក្នុងនោះត្បិតថា Newclear និងស្វាមី មិនបានថតរូបជាគូជាមួយគ្នា ក៏ពិតមែន តែពួកគេម្នាក់ៗបានថតជាមួយនឹងកូនប្រុស ហើយផុសចូលទៅក្នុងបណ្ដាញសង្គម ដោយមានទឹកមុខរីករាយ និងមើលទៅមានភាពកក់ក្ដៅនិងក្ដីសុខខ្លាំងណាស់។

ស្របពេលនឹងការធ្វើដំណើរកំសាន្តជាមួយគ្នានេះផងដែរហ្វេនៗ បានចូលខមមិនឱ្យអ្នកទាំងពីរឆាប់យល់ចិត្តគ្នា ខ្លះគិតថាពួកគេទាំងពីរនាក់កំពុងតែមានសភាពដូចដើមបន្តិចម្ដងៗហើយ៕

ប្រភព៖ Kapook

 

មតិយោបល់