ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៣ជាងនាពេលរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ បាត់បង់ជីវិត នៅកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិទួល សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការពិនិត្យ តាមនីតិវិធីច្បាប់ ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់