ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកគាំទ្រកំពុងចាប់អារម្មណ៍ ក្រោយឃើញតារាចម្រៀង ថេណា បង្ហោះរូប ស្លៀកពាក់ ខោអាវបែបរលុងៗ បន្ទាប់ពីបាត់មុខយូរ

 

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ តារាចម្រៀងវ័យក្មេង លោក ថេណា ហាក់បាត់មុខមួយរយ: ដោយមិនមានបញ្ចេញចម្រៀងថ្មីៗឡើយ ខណ:ថ្មីនេះបានបង្ករការចាប់អារម្មណ៍ដល់មហាជនជាខ្លាំង បន្ទាប់ពីបង្ហាញខ្លួនក្នុងសមភាពស្លៀកពាក់ខោអាវបែបរលុងៗ។ ការបង្ហាញខ្លួនលើកនេះកំពុងតែធ្វើឲ្យអ្នកគាំទ្រលើបណ្ដាញសង្គមចាប់អារម្មណ៍មិនស្ទើរទេ។

តារាចម្រៀង ថេណា ធ្លាប់បានបញ្ជាក់កាលពីពេលកន្លងទៅកា សម្រាប់បទ «ខ្យល់ត្រជាក់» នេះ ប្រហែល ជាបទចម្រៀងចុងក្រោយសម្រាប់លោក បន្ទាប់ពីចេញបទនេះហើយលោកនឹងផ្អាកធ្វើចម្រៀង ហើយក៏មិនដឹងពេល ណា ទើបត្រឡប់មកវិញ ឬក៏មិនត្រឡប់ក៏មិនទាន់ដឹងដែរ តែទោះជាយ៉ាងណាក៏អរគុណដល់អ្នកទាំងអស់ ដែលបាន គាំទ្រ ប្រសិនបើមានឱកាសនឹងជួបគ្នាម្តងទៀត។

ទន្ទឹមនឹងការ បាត់វត្តមាន គ្មានចេញចម្រៀងបទថ្មីនោះ តារាចម្រៀងវ័យក្មេងរូបនេះ ត្រូវបានគេឃើញ ស្លៀកពាក់ បែប សាមញ្ញ ខោរអាវបែបរលុងៗ ធ្វើឲ្យហ្វេនៗលាន់មាត់ប្លែកខ្លាំងតែម្ដង។ ហើយក្នុងនោះយើងសង្កេតឃើញថា អ្នកគាំទ្រ ថេណាចង់ឲ្យលោកត្រលប់មកវិស័យសិល្ប: និងនិពន្ធនូវបទចម្រៀងថ្មីៗឡើងវិញ៕

 

មតិយោបល់