(ហ្សឺណែវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីសហើយនៅថ្ងៃអង្គារសប្ដាហ៍នេះដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ខណៈមានការរំពឹងជាច្រើនថាជំនួបនេះនឹងមិនអាចធ្វើឱ្យទំនាក់ទំនងរវាងមហាអំណាចទាំង២ ល្អប្រសើរឡើងវិញភ្លាមៗ នោះ
ទេ។
លោក បៃដិន និងលោក ពូទីន នឹងត្រូវចំណាយពេល ៥ម៉ោងអង្គុយពិភាក្សាគ្នានៅឯឧទ្យាន ឡា ហ្រ្គង់ (La Grange) ក្នុងទីក្រុងហ្សឺណែវ។ ជំនួបនេះនឹងចាប់ផ្ដើមនៅម៉ោង ១រសៀលថ្ងៃពុធនេះ (ម៉ោងនៅស្វីស)។ នៅពេលត្រូវបានសាកសួរថាតើលោកបានត្រៀមខ្លួនហើយ ឬនៅ សម្រាប់ជំនួបជាមួយលោក ពូទីន លោក បៃដិនមិននិយាយអ្វីច្រើនឡើយ ដោយគ្រាន់តែប្រាប់អ្នកសារព័ត៌មានទាំងទឹកមុខញញឹមវិញថា៖ «ខ្ញុំតែងតែត្រៀមខ្លួនរួចរាល់ជានិច្ច»។
ជំនួបរវាងលោក បៃដិន និងលោក ពូទីន គឺជាជំនួបលើកដំបូងបំផុតចាប់តាំងពីលោក បៃដិនស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា មក។ ប៉ុន្តែ ទាំងក្រុមអ្នកជំនាញ និងសេតវិមានរំពឹងថានឹងមានការកំណត់ពី «បន្ទាត់ក្រហម» ឱ្យបានច្បាស់បង្ការកុំឱ្យទំនាក់ទំនងរវាងមហាអំណាចទំាង២ ធ្លាក់ចុះដុនដាបរឹតតែខ្លាំងនៅពេលអនាគត៕
ប្រភព៖ AFP
មតិយោបល់