ភ្នំពេញៈ លោក រចនា ដួង ជាតារាសម្តែង និងជាអ្នកដឹកនាំ មួយដួង បានថ្លែងប្រាប់ Post News ឲ្យដឹងថា វាមានផលលំបាក និងរឿងគួរឲ្យអស់សំណើច ក្នុងការថតបទ «ឪពុកខ្ញុំជាប៉ូលិសចរាចរណ៍» ដោយពេលថតមានរឿងលំបាកជាច្រើន ហើយក្រោយពេលថតក៏ជួបរឿងគួរឲ្យអស់សំណើច រហូតដល់គេប៉ាវកាហ្វេ និងគុយទាវថែមទៀតផង ។
លោក រចនា ដួង ហៅបារាំង បានឲ្យដឹងថា ពេលថតបទនេះ អ្វីដែលជាផលលំបាក ដោយសារទម្ងន់លោក ៨៣គីឡូក្រាម ចឹងអ្នកដឹកនាំតម្រូវឲ្យ សម្រកគីឡូ ព្រោះការងារប៉ូលិសចរាចរណ៍ ធ្វើការងារធ្ងន់ ហត់នឿយ ស្គម ឲ្យមើលទៅសាកសម ក្នុងការថត។
តារាសម្តែងវ័យ ៤៧ឆ្នាំ បានបន្ថែមថា ផលលំបាកមួយទៀតគឺទីតាំង ភ្លើងស្តុប និងការផ្ទុះឡានអីហ្នឹង ត្រូវចំណាយពេលថតច្រើនថ្ងៃ ដើម្បីឲ្យសាច់រឿងហ្នឹងល្អ ។ ផលលំបាកមួយទៀត លោក ថា អត់មានជំនាញខាង ប៉ូលិលចរាចរណ៍ ចឹងត្រូវទៅឲ្យបងៗ ប៉ូលិសចរាចរណ៍ ឈរជើងតាមស្តុបនោះ ប្រាប់ ។
លោក បារាំង បានធ្វើការកោតសរសើរ ដល់បងៗ ប៉ូលិសចរាចរណ៍ ដែលមានភាពអត់ធ្មត់យ៉ាងខ្លាំង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរ មួយចំនួនតូច គាត់អត់គោរពចរាចរណ៍ ត្រឹមត្រូវ ដោយភ្លើងស្តុបឈប់ គាត់អត់ឈប់ទេ ដោយម្នាក់ៗឬពីរនាក់ ជិះប៉ូតូ វ៉េវ ដែលអាចធ្វើឲ្យស្ទះចរាចរណ៍។ ម្យ៉ាងវិញទៀត ឃើញស្ថានភាពនេះ លោក រចនា ដួង ពេលខ្លះ ពិតជាខឹង តែដោយសារតែលោក ជួបរឿងរ៉ាវជាច្រើន ចឹងខាំមាត់សង្កត់ចិត្ត។
រឿងអស់សំណើច ក្រោយថតចប់បទមួយនេះ លោក រចនា ដួង បានមានប្រសាសន៍ថា«ពេលខ្លះមានគេប៉ាវគុយទាវ កាហ្វេ ខ្ញុំទៅទៀត ដោយមើលទឹកមុខខ្ញុំ គួរឲ្យអាណិតណាស់ ដល់ចឹងទៅ វាម្យ៉ាងដែរ »។
លោក រចនា ដួង ធាតុពិតបានប្រឡូកសិល្បៈជាង ២០ឆ្នាំទៅហើយ ប៉ុន្តែទើបតែមានគេស្គាល់ លោកតាមរយៈបទ «ឪពុកខ្ញុំជាប៉ូលិសចរាចរណ៍» ហើយក៏បង្ហាញវត្តមាន ថតបទឲ្យ លោក សាន ផានិត នៅលើទឹកដីមណ្ឌលគិរី ។ អាចនិយាយបានថា ជោគជ័យ ប៉ុន្តែស្ថានភាពស្នេហា វិញ គឺលោក បានបរាជ័យ ដោយដៃគូជីវិត បានបោះបង់លោកចោល កំពុងស្ថិតក្នុងស្ថានភាព រងារ ឯកា៕
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=NBtIvnY7z7w
មតិយោបល់