ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្អើលអស់អ្នកគាំទ្រ! យាយក្រវីសក់ បង្ហាញសម្រស់លើប៉ុស្តិ៍ទូរទស្សន៍ ក្រោយកែសម្ផស្សបានសម្រេច

 

(ថៃ)៖ ផ្អើលអស់អ្នកគាំទ្រ បន្ទាប់ពីយាយក្រវីសក់ ដែលជាតារាទូរទស្សន៍ល្បីឈ្មោះនៅប្រទេសថៃ និងបងប្អូនខ្មែរនិយមតាមដាននោះ នាពេលថ្មីៗនេះបានឡើងបង្ហាញសម្រស់ជាលើកដំបូង ក្នុងកកម្មវិធីទូរទស្សន៍មួយ បន្ទាប់ពីធ្វើការកែសម្រស់ជោគជ័យ ភាពមុខមាត់ស្អាតជាងមុន។

ទស្សនិកជនគ្រប់រូបប្រាកដជាចង់ឃើញសម្រស់របស់ យាយក្រវីសក់ ហើយ បន្ទាប់ពីឆ្លងកាត់មុខកំបិតក្រោយមក ខណៈថ្មីៗនេះត្រូវបានអញ្ចើញទៅចូលរួមក្នុងកម្មវិធីកម្សាន្ត «3 Zab» ដែលជាប៉ុស្តិ៍ទូរទស្សន៍របស់ថៃ Channel 3 កាលពីថ្ងៃទី ១៤ ខែមិថុនាថ្មីៗនេះ។ ក្នុងកម្មវិធីនោះគេមើលឃើញថា ក៏លេចមុខតារាប្រុស Phat Anon ផងដែរ ដោយលោកបានស្ទុះទៅរកវាយ ធ្វើឲ្យយាយក្រវីសក់ភ័យឡើងញ័រ តែតាមពិត Phat Anon គ្រាន់តែយាដៃក្នុងន័យលលេងប៉ុណ្ណោះ។

មូលហេតុដែលធ្វើឲ្យ Phat Anon ធ្វើបែបនេះគឺមកពី លោកមិនដឹងទេថា យាយក្រវីសក់ទៅកែសម្ផស្សដោយមិនប្រាប់មុន លោកខ្លាចថាមុខមាត់និងប្រែប្រួល ព្រោះយាយក្រវីសក់នឹងត្រូវបន្តថតដែលគេបានផ្អាកកំឡុងបញ្ហារកូវីត-១៩នេះ ហើយលោក Phat Anon គឺជាអ្នកដឹកនាំរឿងនេះផងដែរ។ យ៉ាងណាមិញ សម្រស់យាយក្រវីសក់ បន្ទាប់ពីបានកែមុខរួបមក ឃើញថា សាច់មុខតឹងក្មេងជាងមុន៕

 

មតិយោបល់