ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មានករណីប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកតាមដងទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង សង្ស័យមានវិបត្តិគ្រួសារ មកលោតទឹកសម្លាប់ខ្លួន ស្ថិតក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ជនរងគ្រោះ ជាអ្នករត់ម៉ូតូផាស់ស្អាប់ មានទីលំនៅម្តុំស្ទឹងមានជ័យ ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕
មតិយោបល់