បើតាមលោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យថា ប្រឡាយបឹងទំពន់ មានប្រវែង ៣៧១០ម៉ែត្រ និងមានទទឹង៣០ម៉ែត្រ ដែលភ្ជាប់ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបូមទឹកបឹងទំពន់ផ្លូវ៣៧១ ។ ប្រឡាយនេះបានចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ហើយមកដល់ពេលនេះ ក្រុមការងារបានស្តារប្រឡាយបឹងទំពន់ សម្រេចបាន៦០ភាគរយហើយ គិតជាប្រវែង ២២០០ម៉ែត្រ ។
ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្ថែមថា ប្រឡាយបឹងទំពន់នេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹក ពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
មតិយោបល់