(ភ្នំពេញ)៖ រឿងកំពុងកក្រើកលើបណ្តាញសង្គម អំពីការវាយតបគ្នារវាងតារាសម្តែងប្រុសលោក អេដវីន ជាមួយគូស្នេហ៍ អ្នកនាង សុទ្ធ បញ្ចកា រហូតមានរបួសស្នាមពេញខ្លួន។
បន្ទាប់ពីបែកធ្លាយជម្លោះរហូតឈានដល់ការប្រើប្រាស់ហិង្សាវាយជាំពេញដងខ្លួន រវាងតារាសម្ដែងសង្ហាលោក អេដវីន និងគូស្នេហ៍ដែលជាអតីតភរិយាម្ចាស់ផលិតកម្មអិលឌី គឺ សុទ្ធ បញ្ចាកា ពេលនេះរឿងរ៉ាវកាន់តែក្ដៅគគុកដូចបាយពុះ ក្រោយនារីជាគូស្នេហ៍ទម្លាយថា អេដវីន មានទំនាក់ទំនងលើគ្រែយ៉ាងផ្អែមល្ហែមជាមួយជនទី៣គឺ តារាសម្ដែងសិចស៊ី អាណា រ៉ូស ដែលបញ្ហានេះកំពុងក្លាយជាប្រធានបទវែកញែកមិនដាច់ពីសំណាក់អ្នកលេងបណ្ដាញសង្គមផងដែរ។
ក្រោយមានការចោទប្រកាន់បែបនេះ កញ្ញា រ៉ូស បានចេញមកបញ្ជាក់ថា មានអ្នកបង្កើតហ្វេសប៊ុកក្លែងក្លាយដើម្បីធ្វើបាបនាង ដោយអះអាងក្នុងហ្វេសប៊ុកថា «អ្នកដែលបង្កើតaccount face book ក្លែងក្លាយធ្វើបាបខ្ញុំសូមចាំទទួលយកកម្មពារទៅ មិចសប្បាយចិត្តម៉ែនដែលបានធ្វើបាបខ្ញុំបង្ខូចកិត្តិយសខ្ញុំ ហេតុអ្វីមនុស្សយើងកើតមកឈ្នានីសគ្នាធ្វើអុី? ហេតុអ្វីមិនខ្លាចបុណ្យបាបសោះ?ខ្ញុំនៅតែខ្ញុំសោះហើយខ្ញុំក៍មិនដែលប៉ះពាល់រឺបង្ខូចកិត្តិយសអ្នកណាម្នាក់ឡើយហេតុអ្វីក៏មានតែមនុស្សចាំធ្វើបាបខ្ញុំ?»។
យ៉ាងណាមិញ សារខ្លីបញ្ជាក់ភាពស្អាតស្អំរបស់ រ៉ូស ហាក់មិនត្រូវបានធ្វើឲ្យមហាជនជឿជាក់នោះឡើយ ក៏ប៉ុន្តែគេក៏កំពុងរងចាំមើលការបកស្រាយពីសំណាក់លោក អេដវីន ផងដែរ ព្រោះមកទល់នឹងពេលនេះមិនទាន់មានការចេញមុខតបតទៅនឹងការបង្ហោះ របស់គូស្នេហ៍លោកឡើយនោះទេ៕
មតិយោបល់