សារព័ត៌មានកីឡាអ៊ីតាលីមួយបានចុះផ្សាយថា Manchester United នឹងផ្តល់កិច្ចសន្យា ២ឆ្នាំប្រសិន Cristiano Ronaldo សំរេចចិត្តត្រលប់មកកាន់ Old Trafford វិញ។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះនឹងឈានចូលរដូវកាលចុងក្រោយ នៃកិច្ចសន្យាជាមួយក្រុមសេះបង្កង់ Juventus តែត្រូវបានគេដឹងថា កីឡាករព័រទុយហ្កាល់រូបនេះចនឹងចាកចេញនៅរដូវក្តៅខាងមុខ។ សារព័ត៌មានអ៊ីតាលី Gazzetta dello Sport បានសរសេរទៀតថា Cristiano Ronaldo កំពុងពិចារណាសំណើកិច្ចសន្យា ២ឆ្នាំរបស់ Manchester United អមជាមួយនឹងប្រាក់ឈ្នួលជាង ១៧លានផោនក្នុងមួយឆ្នាំរឺ ៣៣ម៉ឺនផោនក្នុងមួយសប្តាហ៍។

រំលឹកថា Cristiano Ronaldo ធ្លាប់បានចំណាយពេល ៦ឆ្នាំជាមួយ Manchester United ពីឆ្នាំ ២០០៣ ដល់ ២០០៩ ឈ្នះជើងឯក English Premier League ៣លើក, FA Cup ១លើក, League Cup ២លើក, UEFA Champions League ១លើក និង FIFA Club World Cup ១លើក។ ជាមួយ Real Madrid , Ronaldo ឈ្នះពាន La Liga ២លើក, Copa del Rey ២លើក, UEFA Champions League ៤លើក និង FIFA Club World Cup ៣លើក មុនមកដល់ Juventus ឈ្នះពាន Serie A ២លើក និង Coppa Italia ១លើក៕

មតិយោបល់