(បរទេស)៖ រូបភាពជុំគ្នារបស់តារាម៉ូដែល Kylie Jenner និងតារាចម្រៀងរ៉េប Travis Scott បណ្តាលឱ្យមានទទួលការចាប់អារម្មណ៍ នៅពេលដែលពួកគេបានបង្ហាញខ្លួននៅជាមួយគ្នា នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងញូវយ៉កនៅថ្ងៃទី ១៥ ខែមិថុនាជាមួយកូនស្រីអាយុ៣ឆ្នាំរបស់ពួកគេឈ្មោះ Stormi ។
ជាមួយរូបភាពយ៉ាងមានផ្អែមល្ហែម នៃសកម្មភាពយ៉ាងរ៉ូមែនទិក តារារ៉េប Travis Scott បានឱបចង្កេះរបស់ Kylie យ៉ាងជាប់ នៅលើកំរាលព្រំពណ៌ក្រហមនៃ ព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំប្រចាំឆ្នាំលើកទី៧២ ដែលពួកគេបានចូលរួម។
យ៉ាងណាមិញ នេះជាលើកទីមួយក្នុងរយៈពេល ២ ឆ្នាំដែល អតីតគូស្នេហ៍មួយនេះ បានចូលរួមកម្រាលព្រំក្រហមជាមួយគ្នា ខណៈដែលអ្នកទាំងពីរ បានចែកផ្លូវគ្នានៅខែកញ្ញាឆ្នាំ ២០១៩។ ថ្វីត្បិតដូច្នេះ រូបភាពយ៉ាងស្វីតបែបនេះ អាចបញ្ជាក់បានទេថា តើពួកគេបានវិលត្រឡប់មកវិញជាមួយគ្នាជាផ្លូវការហើយមែនទេ?
ប្រភព៖ Eonline
មតិយោបល់