ភ្នំពេញៈ នៅវេលាម៉ោងប្រមាណ១១និង៣១នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មានករណីជាងផ្សារដែកម្នាក់បានធ្លាក់ ពីលើអគារខុនដូរជាន់ទី៦ ដែលកំពុងសាងសង់មួយកន្លែង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋក្បែរនោះ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្ថិតត្រង់ចំណុចផ្លូវលេខ៣៧៦ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ សែន វិបុល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ មានសន្តិសុខយាមម្នាក់ នៅកន្លែងកើតហេតុខាងលើនោះ គាត់បានឃើញជនរងគ្រោះ ឡើងទៅលើដើម្បីផ្សារដែក មិនដឹងជាយ៉ាងម៉ិចនោះទេ ស្រាប់តែធ្លាក់ពីលើអគារខុនដូរជាន់ទី៦ ចុះមកក្រោមបណ្ដាយឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះសន្តិសុខយាមនៅទីកន្លែងអគារខុនដូរនោះ ក៏បានរត់ទៅប្រាប់អាជ្ញាធរនៅក្នុងមូលដ្នាន ថាជាងឡើងទៅផ្សារដែកខាងលើ បានធ្លាក់ពីលើអគារខុនដូរស្លាប់បាត់បង់ជីវិត ។
បន្ទាប់មកសមត្ថកិច្ច លោកក៏បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្លាក់ពីលើអគារខុនដូរពិតប្រាកដមែន ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់