ថាមែនៗ! ហេតុតែសង្ហារ និងល្បីល្បាញ សឹកមិនបានប៉ុន្មាន អន្ទិតរូបនេះ ទទួលការងារក្នុងកុនខ្មែរភ្លែត

 

(ភ្នំពេញ)៖ ព្រះសង្ឃខ្មែរមួយអង្គ ដែលមានភាពល្បីល្បាញខ្លាំងក្នុងបណ្តាញសង្គម ដោយសារមានសាច់ដុំធំៗ ធ្វើឲ្យមហាជនភាគច្រើន ស្ទើរមិនជឿថាជាព្រះសង្ឃខ្មែរនោះ ធ្លាប់បានធ្វើឲ្យ មហាជនខ្មែរជាច្រើន ផ្ទុះការភ្ញាក់ផ្អើល ក្រោយប្រកាសលាចាកសិក្ខាបទចំថ្ងៃកំណើតរបស់ខ្លួន។

យ៉ាងណាមិញ បន្ទាប់ពីសឹកមិនទាន់បានប៉ុន្មានខែផង ស្រាប់តែមានដំណឹងមកថា អន្ទិតរូបនេះកំពុងត្រៀមខ្លួនចូលក្នុងវិស័យកុនខ្មែរភ្លែត។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលមានឈ្មោះថា Ley Thaichan បានឲ្យដឹងថា «ចំណេះដឹង គុណធម៏ ការងារ សុខភាព ទាំងអស់នេះ គឺជាលម្អនៃភាពស្រល់សង្ហារបស់មនុស្សប្រុស។ ជួបគ្នាឆាប់ៗក្នុងរឿង (កែវភ្នែកម៉ែ)នៅ បុរី ភូមិបាគង ខេត្តសៀមរាប»។

គួរជម្រាបថា អន្ទិត Ley Thaichan បើក្រឡេកទៅមើលរូបសម្បត្តិរបស់រូបលោក មានទាំងសាច់ដុំធំៗ មាឌមាំមួន ហើយទឹកមុខប្រិមប្រិយ ដូច្នេះទៀតនោះ បងប្អូនខ្មែរមិនតិចនាក់ទេ បានដាក់ការរំពឹងយ៉ាងខ្ពស់ថា មិនយូរទេ អន្ទិតរូបនេះ នឹងត្រូវបានអ្នកដឹកនាំរឿងណាម្នាក់ ហៅទៅថតជាក់ជាមិនខាន។ ថាអីមិនចេះខុស ទើបតែសឹកមិនទាន់បានប៉ុន្មានផង តែពេលនេះ ការគិតរំពឹងរបស់បណ្តាអ្នកគាំទ្រ កំពុងក្លាយជាការពិត ដោយថ្មីៗ អន្ទិតរូបនេះ បានបង្ហើបថាខ្លួនពិតជាមានការងារក្នុងវិស័យកុនមែន៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *