ព័ត៌មានជាតិ

​ខ្សែបម្រើប្រយុទ្ធ​កូរ៉េខាងត្បូង Heung-min Son នឹង​ចុះកិច្ចសន្យា​ថ្មី​ជាមួយ Tottenham Hotspur បន្តទៀត

​ខ្សែបម្រើប្រយុទ្ធ​កូរ៉េខាងត្បូង Heung-min Son នឹង​ចុះកិច្ចសន្យា​ថ្មី​ជាមួយ Tottenham Hotspur នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះហើយ នេះ​បើតាម​អ្នកសារព័ត៌មាន​អ៊ីតាលី Fabrizio Romano​។

​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​សំខាន់​សម្រាប់ Spurs ខណៈ​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​មិន​ឱ្យ​រូបគេ​ចាកចេញ​ឡើយ និង​ត្រៀម​កិច្ចសន្យា​ថ្មី​ដែលមាន​ការឡើង​ថ្លៃឈ្នួល​ផងដែរ​ ​Son មាន​កិច្ចសន្យា​ជាមួយ​ក្លិប​ភាគ​ខាងជើង​ ទីក្រុង​ឡុង​ដ៍​មួយ​នេះ​រហូតដល់​ឆ្នាំ២០២៣​។​

​​Heung-min Son បាន​ក្លាយខ្លួនជា​ខ្សែប្រយុទ្ធ​ឆ្នើម​ម្នា​ក់នៅ English Premier League បន្ទាប់​ពី​រដូវ​កាល​មុនរកបាន ២០គ្រាប់ និង​បញ្ជូន ១៥លើក​គ្រប់​ក្របខណ្ឌ​។​ ​ការ​សំរេចចិត្ត​បន្ថែម​កិច្ចសន្យា​ថ្មី​អោយ Heung-min Son ស្របពេល​ដែរ​ខ្សែប្រយុទ្ធ​ជួរមុខ​របស់​ក្លិប Harry Kane កំពុងស្ថិត​ក្នុង​ផ្លូវ​ចាកចេញ​ ដើម្បី​ស្វែងរក​ជោគជ័យ​ថ្មី​ក្នុង​អាជីព​៕

 

មតិយោបល់