ព័ត៌មានសិល្បៈ និងកម្សាន្ត

មកមើលសម្រស់របស់ យាយ ក្រវីសក់ ក្រោយកែសម្ភស្ស

 

(ថៃ)៖ មានទស្សនិកជនមិនតិចនាក់នោះទេ កំពុងតែរងចាំអ៊ុតមើលសម្រស់របស់ Sitang ហៅ យាយគ្រវីសក់ ក្រោយពីកែសម្ភស្សថា តើមានភាពស្រស់ស្អាតកម្រិតណាស់?

យ៉ាងណាមិញ ថ្មីៗនេះ Sitang មិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ស្រាប់តែបានបង្ហាញរូបសម្រស់របស់ខ្លួនសារជាថ្មី នៅក្នុងបទសម្ភាសន៍មួយ ដែលបានធ្វើឲ្យឃើញពីមុខមាត់ចុងក្រោយរបស់នាង ដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំង ទៅលើទម្រង់មុខតែម្ដង ដោយមើលទៅមានមុខប៉ោង មិនមានភាពជ្រីវជ្រួញ ដូចកាលពីមុនឡើយ។

តែទោះជាយ៉ាងណា នាងក៏ទទួលបានការសរសើរ និងការលើកទឹកចិត្តពីហ្វេនៗ ក្នុងការកែប្រែខ្លួន ដើម្បីឲ្យរូបសម្រស់របស់នាង មើលទៅកាន់តែមានភាពស្រស់ស្អាត ជាងមុនផងដែរ៕

មតិយោបល់