ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ្វេនៗមានដឹងទេ ថាថ្ងៃនេះជាថ្ងៃខួបកំណើតគម្រប់អាយុ៥៩ឆ្នាំរបស់ ទិនហ្វី?

 

(ចិន)៖ ទស្សនិកជនខ្មែរប្រាកដជាស្គាល់លោក ទិនហ្វី ច្បាស់ហើយ ដោយឈ្មោះជាភាសាចិន គឺ Stephen Chow មានការទទួលស្គាល់និងគាំទ្រពីទស្សនិកជនខ្មែរជាច្រើន ចំពោះសមត្ថភាពសម្តែងរបស់តារាកំប្លែងចិនរូបនេះ។ ដោយនៅថ្ងៃនេះផងដែរ គឺជាថ្ងៃខួបកំណើតគម្រប់អាយុ៥៩ឆ្នាំរបស់លោក។

ពិតណាស់ តារាសម្តែងចិន-ហុងកុងដ៏ល្បី ទិនហ្វីន កើតនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៦៤ នៅក្នុងទីក្រុងហុងកុង ដែលគិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ លោកមានអាយុ៥៩ឆ្នាំហើយ។ តារារូបនេះ បានចាប់ផ្តើមបោះជំហាន ឈានជើងចូលវិស័យសិល្ប:ភាពយន្តជាលើកដំបូងនៅក្នុងកំឡុងឆ្នាំ ១៩៨១ ព្រមទាំងបានថតខ្សែភាពយន្តជាលើកដំបូងគឺរឿង «A Better Tomorrow» ( ថ្ងៃស្អែកដ៏សែនល្អ) នៅក្នុងឆ្នាំ១៩៨៦ផងដែរ។

មានមហាជនខ្មែរមិនតិចនាក់នោះទេ តាមដាន និងគាំទ្រកំពូលតារាកំប្លែង ទិនហ្វី ដោយលោកមានអាជីពជាតារាសម្តែង ជាផលិតករភាពយន្ត និងជាអ្នកដឹកនាំរឿង ផងដែរ។ លោក Stephen Chow ក៏ជាប់ឈ្មោះជាតារាសម្តែងដែលទទួលបានពានរង្វាន់ និង មេដាយសរសើរជាច្រើន រួមមានដូចជា Amsterdam Fantastic Film Festival, Asia Pacific Film Festival, Blue Ribbon Awards, Golden Bauhinia Awards, Golden Horse Awards,Hong Kong Film Awards, និងGolden Globes Award ជាដើម៕

GIFs Chow Yun-fat's Gun-Fu from A Better Tomorrow - Otherground - MixedMartialArts.com - Forums

មតិយោបល់