ព័ត៌មានជាតិ

តំបន់អេកូទេសចរណ៍ចង្ក្រានរយ មានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ដែលមានភាពប្លែកជាច្រើកន្លែង

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះថា ដើម្បីជួយឱ្យសហគមន៍ព្រៃឈើចង្ក្រានរយ កាន់តែរីកចម្រើន ហើយប្រជាពលរដ្ឋនៅតំបន់នេះ មានជីវភាពល្អប្រសើរ កន្លងមកនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សរណ នៃការយោគយល់គ្នា ស្តីពីការធ្វើឱ្យប្រសើរឡើង នូវជីវភាពសហគមន៍ តាមរយៈនៃការគ្រប់គ្រង ការពង្រឹងសេវាកម្មកសិ-ពាណិជ្ជកម្ម និងអភិរក្សធនធានធម្មជាតិ រវាងសាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀម រាប ជាមួយសហគមន៍ព្រៃឈើចង្ក្រានរយ ដែលអនុស្សរណ នៃការយោគយល់គ្នានេះ សហគ្រិនវ័យក្មេង និងសហគមន៍ចង្ក្រានរយ នឹងត្រូវរៀបចំឱ្យមានក្រុមអន្តរជំនាញ សិក្សាប្លង់គោល រៀបចំឱ្យមានអ្វីដែលថ្មីនៅទីនេះ ទាក់ទងទៅនឹងអេកូទេសចរណ៍ ទេសចរណ៍អប់រំ និងស្រាវជ្រាវទេសចរណ៍ផ្សងព្រេង ទេសចរណ៍បែបការជួបជុំជាក្រុមជាគ្រួសារជាដើម។

លោកបន្តថា ជាមួយនឹងផែនការទាំងនេះ សហគ្រិនវ័យក្មេងខេត្តសៀមរាប ក៏មានគម្រោងរៀបចំកម្មវិធីឆ្លងឆ្នាំ២០២១ចូលឆ្នាំ២០២២ នៅភ្នំចង្ក្រានរយនេះ ប្រសិនស្ថានភាពកូវីដ -១៩ មានការធូស្រាល។

កាលពីចុងសប្តាហ៍នេះ លោកបានដឹកនាំមន្រ្តីនៃរដ្ឋបាលខេត្ត មន្រ្តីខណ្ឌរដ្ឋបាលសៀមរាប មន្ទីរពាណិជ្ជកម្ម មន្ទីរបរិស្ថាន អាជ្ញាធរស្រុកវ៉ារិន និងសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប ព្រមទាំងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចង្ក្រានរយ បានចុះការសិក្សាឈ្វេងយល់ និងផ្ទៀងផ្ទាត់ លើទីតាំងជាក់ស្ដែង នៃព្រៃសហគមន៍ចង្ក្រា នរយ ក្នុងគោលបំណងរៀបចំផែនការប្លង់មេ ដើម្បីធ្វើការអភិរឌ្ឍព្រៃសហគមន៍ និងអេកូទេស ចរណ៍ចង្រ្កានរយនេះ។ ដោយក្រុមការងារ បានធ្វើការសិក្សានៅតំបន់ដែលមានបញ្ហាប្រឈម និងតំបន់សក្តានុពលមួយចំនួនរួមមាន៖ វាលអន្ទែង, ដារកំប្លោក, ភ្នំចង្ក្រានរយ, ភ្នំចន្ទ័ក្រហម, ដាររហាល, ដាររអិល, ដានទូក, ព្រានសុខព្រានសំ, ថ្មឥស្សី, ក្រឡយក្ស, ចង្រ្កានយក្ស, និងទីតាំងផ្សេងៗជាច្រើនទៀត។

មតិយោបល់