(ថៃ)៖ ទោះបីជាមានភាពមមាញឹកនឹងការងារសិល្បៈក្តី តែតារាសម្តែងថៃល្បីឈ្មោះ កញ្ញា Mai Davika តស៊ូសម្រេចការសិក្សារបស់ខ្លួនទាល់តែបាន។ ជាពិសេស ថ្មីៗនេះបានបង្ហាញរូបថតក្នុងឈុតបញ្ចប់ថ្នាក់អនុបណ្ឌិត ក្រោយបញ្ចាប់ការសិក្សា បានសញ្ញាប័ត្រអនុបណ្ឌិត។
ភ្ជាប់ជាមួយរូបថតក្នុងឈុតក់អនុបណ្ឌិត ដែលបង្ហោះលើ Instagram កញ្ញា Mai Davika សរសេរសារថា « ដាវី ជាអនុបណ្ឌិតហើយណា»៕
ក្រោយទទួលបានសមិទ្ធផលនេះហើយ អ្នកគាំទ្រសាទរគ្រប់ៗគ្នា ថានាងមិនត្រឹមតែមានភាពជោគជ័យខ្លាំងក្នុងការងារសិល្បៈនោះទេ ថែមទាំងការសិក្សាក៏ជោគជ័យផងដែរ។ អ្វីដែលគ្រប់គ្នាកោតសរសើរ គឺនាងមិនបានបោះបង់ចោលការសិក្សាទេ ទោះបីជាមានការរវល់នឹងការងារសិល្បៈក្តី។ បើនិយាយទៅគឺក្រោយបញ្ចាប់ការសិក្សាបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ នៅមហាវិទ្យាល័យ រ៊ាំងស៉ីត ជំនាញអន្តរជាតិ សមីខ្លួនបានសំងំរៀនបន្តថ្នាក់អនុបណ្ឌិតរហូតបានសម្រេច ទោះជាការងារសិល្បៈណែនដៃក្តី។
មតិយោបល់