ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! នារីរងគ្រោះត្រូវមិត្តរបស់ខ្លួនរៀបគម្រោង ភ្ជង់.ក ប្លន់បានសម្រេច ពេលនេះជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញៈ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស (ប្រើដែកគន្លាស់ និងកូនកាំបិតចុងស្រួចភ្ជង់.ក របស់ជនរងគ្រោះរួចប្លន់យកលុយនិងទូរស័ព្ទដៃ០១គ្រឿង) កើតហេតុកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៣និង៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ជាបន្តបន្ទាប់ ពីបទលួចមានស្ថានទម្ងន់ទោស (ប្រើដែកគន្លាស់និងកូនកាំបិតចុងស្រួចភ្ជង់.ក របស់ជនរងគ្រោះរួចប្លន់យកលុយនិងទូរស័ព្ទដៃ០១គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៤ ផ្លូវលេខ២០២ ក្រុមទី៥ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២និង៥០នាទីរំលងអាធ្រាត្រ ។

ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើចំនួន ០៣ទីតាំងផ្សេងគ្នា ដោយស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ។

ទី១-ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ភេទស្រី ជនជាតិខ្មែរ ឃាត់នៅចំណុចមុខសាលាបឋមសិក្សាបឹងសាឡាង ផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១១:០០នាទី ។

ទី២-ឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ភេទប្រុស ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១២:០០នាទី ។

ទី៣-ឃាត់ខ្លួនជនសង្ស័យឈ្មោះ ដោក ចំរ៉ុង ហៅ រ៉ុង ភេទប្រុស ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២:០០នាទី ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-5793 ដែលមានលេខតួ និងលេខម៉ាស៊ីន: 82049165 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព (ចាប់យកពីឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ) ។

ជនរងគ្រោះឈ្មោះ ជឿន ស្រីពេជ្រ ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១៤ ផ្លូវលេខ២ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់របស់ជនរងគ្រោះមានកាបូបស្ពាយមួយក្នុងកាបូបមាន៖ ប្រាក់ដុល្លារចំនួន២០០$ (ពីររយដុល្លារសហរដ្ឋអាមេរិច ) និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone X ពណ៌ខ្មៅ ០១គ្រឿង (ជាសម្ភារៈរបស់ជនរងគ្រោះដែលក្រុមជនសង្ស័យប្រើដែកគន្លាស់និងកូនកាំបិត ភ្ជង់ប្លន់យកទៅបាត់ ។

ដំណើររឿងហេតុ៖ កាលពីកំឡុងចុងឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ជឿន ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បានស្គាល់រាប់អានជាមិត្តភ័ក្រ្តនិងគ្នាជាមួយនិងជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ លុះមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០២:៥០នាទីរំលងអាធ្រាត្រ ជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា បានទូរស័ព្ទមកជនរងគ្រោះឈ្មោះ ជឿន ស្រីពេជ្រ ថាជិះម៉ូតូទៅឌុបដើរ លេងជាមួយគ្នា ដោយជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា បានរៀបចំផ្តើមគំនិតប្លន់យកសម្ភារៈពីក្នុងកាបូប របស់ជនរងគ្រោះឈ្មោះ ជឿន ស្រីពេជ្រ ជាមិត្តភ័ក្រ្តរបស់ខ្លួនដោយធ្វើសកម្មភាពជាមួយបក្សពួក០៤នាក់ទៀត ទី១-ជនសង្ស័យឈ្មោះ ទួក ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ , ទី២-ជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ,ទី៣-ជនសង្ស័យឈ្មោះ ដោក ចំរ៉ុង ហៅ រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ និងទី៤-ជនសង្ស័យឈ្មោះ ក្នក់ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ ក្នុងពេលនោះជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា និងជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា បានជិះម៉ូតូ០១គ្រឿងម៉ាក Today ពណ៌ស្លែរ មិនចាំស្លាកលេខ ដែលជនសង្ស័យឈ្មោះ ទួក ខ្ចីពីឈ្មោះ រស្មី ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មកឲ្យជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា និងជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ជិះធ្វើជាទៅឌុបឲ្យជនរងគ្រោះឈ្មោះ ជឿន ស្រីពេជ្រ មកឈប់នៅកន្លែងកើតហេតុ ដើម្បីឲ្យបក្ខពួកឈ្មោះ ទួក , ឈ្មោះ ដោកចំរ៉ុង និងឈ្មោះ ក្នក់ ប្លន់យកកាបូបនិងសម្ភារៈរបស់ជនរងគ្រោះ ក្រោយពីបានរៀបចំគំរោងការនេះរួចហើយ ជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា និងជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា បានជិះម៉ូតូម៉ាក Today ខាងលើ ទៅឌុបជនរងគ្រោះឈ្មោះ ជឿន ស្រីពេជ្រ នៅម្ដុំ ខាងមុខព្រលានយន្តហោះពោធិ៍ចិនតុង រួចហើយជនសង្ស័យទាំងពីរក៏បានឌុបឈ្មោះ ជឿន ស្រីពេជ្រ ជាជនរងគ្រោះតាមផ្លូវ មកដល់ចំណុចមុខផ្ទះលេខ១៤ ផ្លូវលេខ២០២ ក្រុមទី៥ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យឈ្មោះ ទួក , ឈ្មោះ ដោកចំរ៉ុង និងឈ្មោះ ក្នក់ បានជិះម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1IN-5793 មកធ្វើសកម្មភាពប្លន់យកកាបូបពីជនរងគ្រោះដោយឈ្មោះ ទួក ធ្វើជាធាក់ម៉ូតូរបស់បក្ខពួកខ្លួនឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា និងជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ឲ្យដួលទៅលើថ្នល់ ពេលនោះជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា និងជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ធ្វើជារត់ចោលម៉ូតូ ដោយទុកឱកាសឲ្យជនសង្ស័យជាបក្ខពួកទាំង០៣នាក់ ធ្វើសកម្មភាពប្លន់យកកាបូបស្ពាយពីជនរងគ្រោះ ក្នុងពេលធ្វើសកម្មភាព ប្លន់គឺ ជនសង្ស័យឈ្មោះ ដោក ចំរ៉ុង បានប្រើ ដែកគន្លាស់១ដើម គំរាមលើជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ ទួក បានយកកូនកាបិតចុងស្រួចមកភ្ជង់លើ កជនរងគ្រោះ រួចភ្ជង់ប្លន់យកកាបូបស្ពាយពីជនរងគ្រោះ ចំណែកឈ្មោះ ក្នក់ បានឈរចាំមើលផ្លូវ ពេលធ្វើសកម្មរួចហើយ ក្រុមជនសង្ស័យទាំង០៣នាក់ក៏បានជិះម៉ូតូម៉ាក Honda Scoopy ពណ៌គេចខ្លួនបាត់ទៅ ចំណែកជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា និងជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា បានធ្វើជាជិះម៉ូតូឌុប ជនរងគ្រោះឈ្មោះ ជឿន ស្រីពេជ្រ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ បំភាន់ជនរងគ្រោះ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបើកធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបាន និងឈានដល់ការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៣នាក់ជាបន្តបន្ទាប់ ឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា និងជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា រួមនិងឈ្មោះ ដោក ចំរ៉ុង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តែម្ដង ។ ចំណែកជនសង្ស័យឈ្មោះ ទួក និងឈ្មោះ ក្នក់ បានយកទូរស័ព្ទដៃ និងលុយចំនួន២០០$ របស់ជនរងគ្រោះ ហើយគេចខ្លួន បាត់ទៅ ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់