ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនទាន់ដល់២៤ម៉ោងផង បទ Cover ជាភាសាថៃរបស់ ព្រះនាងតូច នរោត្តម ជេនណា « คู่กัด Koo Gud» មានអ្នកចូលទស្សនារហូតដល់១លានដង

 

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាប់ហើយ នាពេលថ្មីៗនេះបទចម្រៀង Cover ចម្រៀងជាភាសាថៃ និងចិន បកស្រាយដោត ព្រះនាងតូច នរោត្តម ជេនណា គឺគ្រាន់តែបញ្ចេញមកភ្លាម គឺទទួកបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ទស្សនិកជនក្នុងបណ្តាញសង្គម ខណៈបទនេះ មានចំណងជើងថា « คู่กัด Koo Gud»។ ដោយមានសន្ទុះនៃការគាំទ្រខ្លាំង បានធ្វើឲ្យចម្រៀងមួយនេះ មានអ្នកចូលទស្សនារហូដល់ ១លានដង ក្នុងរយៈពេលមិនដល់២៤ម៉ោងផង។

តាមរយៈផេកផ្លូវការរបស់ ព្រះនាងម្ចាស់តូច នរោត្តម ជេនណា បានបង្ហោះសារអបអរសាទរយ៉ាងដូច្នេះថា «អបអរសាទរ បទចម្រៀង คู่กัด Ku Gat ( Thai & Chinese COVER) ម្ចាស់ដើម គឺលោក Bird (Thongchai McIntyre) បានទទួល១ លាន VIEWS រយៈពេលតិចជាង ២៤ ម៉ោង! អរគុណច្រើនសម្រាប់ការគាំទ្រ»។

ជាមួយនឹងស្នាដៃចម្រៀងថ្មីនេះផងដែរ មិនត្រឹមតែច្រៀងជាភាសាថៃដែលជាសំនៀងដើមរបស់លោក Bird នោះទេ តែក៏មានច្រៀងជាភាសាចិនយ៉ាងពីរោះផងដែរ។ ខណៈបទចម្រៀងថ្មីដែល Cover ពីបទ Koo Gud ក៏មានមតិលើកសរសើរថា ព្រះនាងម្ចាស់សម្តែងបានល្អគួរឲ្យស្រឡាញ់ ខណៈទឹកដមសំនៀង ដែលបកស្រាយទាំងភាសាថៃ និងចិន គឺបានល្អ ប្រៀបដូចភាសាកំណើត៕

មតិយោបល់