ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការប្រជែងជាមួយក្លឹបយក្ស Juventus ក្នុងការតាមយកកីឡាករខ្សែបម្រើ ជម្រើសជាតិអ៊ីតាលីគឺកីឡាករ Manuel Locatelli ដែលបច្ចុប្បន្នកីឡាកររូបនេះកំពុងលេងនៅក្លឹប Sassuolo ។
ខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុម Juventus បន្ទាប់ពីការប្រកួតជើងឯកអឺរ៉ុប Euro 2020 ប៉ុន្តែលោក Giovanni Carnevali នាយកប្រតិបត្តិរបស់ក្លិប Sassuolo បាននិយាយថាក្រុម Arsenal ក៏ចង់បានកីឡាករ Manuel Locatelli ខ្លាំងផងដែរ។
ក្លឹប Juventus ជិតនឹងចុះហត្ថលេខាលើ Locatelli កាលពីរដូវកាលមុនហើយ ប៉ុន្តែក្លឹប Sassuolo បានដាក់តម្លៃខ្លួន ៤០ លានផោន (៣៤ លានដុល្លារ) ទៅលើកីឡាកររូបនេះ ហើយក្លឹប Juventus ក៏មិនបានយល់ព្រមក្នុងតម្លៃនេះផងដែរ។ គួរបន្ថែមផងដែរថាខ្សែបម្រើ Locatelli បានបង្ហាញខ្លួន ៣៤ ដងនៅ Serie A សម្រាប់ Sassuolo កាលពីរដូវកាលមុនដោយរកបាន ៤ គ្រាប់និងបញ្ជុនបាល់ឲ្យមិត្តរួមក្រុម ៣ ដង។
មតិយោបល់