ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង មង្គល ទីណា «អវិជ្ជមាន» កូវីដ-១៩ ខណៈភរិយារបស់លោកប្រកាសថាខ្លួន «វិជ្ជមាន» កូវីដ-១៩

 

(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមគាំទ្រតារាចម្រៀងប្រុសក្នុងផលិតកម្មថោន លោក មង្គល ទីណា ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីភរិយារបស់តារាចម្រៀងរូបនេះ បានប្រកាសក្នុងបណ្តាញសង្គមថា ខ្លួនមាន «វិជ្ជមាន» កូវីដ-១៩ ប៉ុន្តែស្វាមីរបស់ខ្លួន គឺអវិជ្ជមាន។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះថា «ខឹម ដាលីន» ដែលគេស្គាល់ថា ជាភរិយារបស់តារាចម្រៀង មង្គល ទីណា បានបង្ហោះសារឲ្យដឹងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះថា «ខ្ញុំពិនិត្យឃើញ វិជ្ជមានហើយ តែប្តីខ្ញុំឃើញអវិជ្ជមាន»។

សូមជម្រាបថា តារាចម្រៀង មង្គល ទីណា និងភរិយា ទៅធ្វើតេស្តរកកូវីដ-១៩ គឺដោយសារតែអ្នកទាំងពីរ ជាអាជីវករនៅផ្សារដងទុង ក្នុងខេត្តកោះកុង ហើយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ អាជីវករទាំងអស់នៅក្នុងផ្សារមួយនេះ តម្រូវឲ្យធ្វើសំណាកគ្រប់ៗគ្នា ទើបពេលគេធ្វើសំណាក លទ្ធផលបង្ហាញថា ភរិយារបស់តារាចម្រៀង មង្គល ទីណា មានវិជ្ជមានកូវីដ-១៩ ប៉ុន្តែតារាចម្រៀង មង្គលទីណា មិនមានកូវីដ-១៩នោះទេ៕

មតិយោបល់