(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាការអភិវឌ្ឍឆាប់រហ័សនៃកងកម្លាំងនុយក្លេអ៊ែររបស់ចិនគឺជាក្ដីកង្វល់ហើយបានអំពាវនាវឱ្យ ទីក្រុងប៉េកាំងចូលរួមជាមួយខ្លួន ក្នុងការកាត់បន្ថយហានិភ័យនៃអស្ថិរភាព ដែលបង្កឡើងដោយការរត់ប្រណាំងសព្វាវុធ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតដ៏ខ្លីមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានសង្កត់សម្គាល់ថារបាយការណ៍ជាច្រើន បានបង្ហាញថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន បាននិងកំពុងរីកធំឡើងយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះជាក្ដីកង្វល់ និងបង្កឱ្យមានសំនួរជាច្រើន ពាក់ព័ន្ធនឹងចេតនាពិតប្រាកដរបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះក៏បានអះអាងដែរថា ចិនបាននិងកំពុងចាប់ផ្ដើមផលិត មីស៊ីលបាញ់ចេញពីក្រោមដីច្រើនជាង ១០០គ្រាប់ នៅឯតំបន់វាលខ្សាច់ស្ថិតនៅប៉ែកខាងលិចនៃប្រទេស៕
ប្រភព៖ Reuters
មតិយោបល់