សមាជិកពីរនាក់របស់ BLACKPINK គឺ Jennie និង Rosé ហោះទៅអាមេរិក ដើម្បីធ្វើការងារផ្នែកតន្រ្តី

 

(កូរ៉េ)៖ ថ្មីៗនេះមហាជន និងអ្នកគាំទ្រ ក្រុមតារាចម្រៀងស្រីកូរ៉េ BLACKPINK មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ឭសមាជិកស្រីពីររូប គឺ Jennie និង Rosé ត្រូវបានគេប្រទះឃើញ នៅក្នុងហាងមួយ នៅ Los Angeles សហរដ្ឋអាមេរិក ខណៈវត្តមានរបស់តារាស្រីពីររូបនេះ នៅលើទឹកដីអាមេរិក បានធ្វើឲ្យមានការសង្ស័យជាខ្លាំង។ ជាពិសេសនោះ គឺអ្នកគាំទ្រជាច្រើន ចង់ដឹងពីមូលហេតុ និងគោលបំណងនៃការហោះទៅអាមេរិករបស់តារាទាំងពីរ។

ទន្ទឹមគ្នានេះ នៅថ្ងៃទី ២ ខែ កក្កដា កាលពីម្សិលមិញនេះ អ្នកនាំពាក្យមកពីផលិតកម្ម YG Entertainment បាន បង្ហើបថា «Jennie និង Rosé កំពុងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក ដើម្បីធ្វើការលើតន្រ្តី»។

ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ ថ្មីៗនេះ BLACKPINK កំពុងរៀបចំគម្រោងជាច្រើន ក្នុងនោះសកម្មភាពបុគ្គលរួមមាន គម្រោង Solo ដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំងរបស់ Lisa ក៏ដូចជាគម្រោង K-Drama រឿង Snowdrop ដែលជិតមកដល់របស់ Jisoo។ លើសពីនេះទៀត ខួបលើកទី ៥ របស់ពួកគេ ផលិតកម្មក៏ទើបតែបានប្រកាសអំពីគម្រោង BLACKPINK ៤ + ១ PROJECT នឹងរំលឹកខួបលើកទី ៥ របស់ពួកគេ ដែលមានចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងមក៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *