(ថៃ)៖ ពិតជាស្រស់ស្អាតតែម្តង! ចាប់តាំងពីបានសម្រេចទៅកែកុនមុខមាត់មក តារាល្បីឈ្មោះនៅលើបណ្ដាញសង្គម Sitang ហៅ យាយគ្រវីសក់ បានបន្តធ្វើឲ្យអ្នកគាំទ្របន្តមានការតាមដានយ៉ាងខ្លាំង ក៏ដូចជាចង់ឃើញពីសម្រស់ថ្មីរបស់តារារូបនេះ។

កាលពីថ្មីៗនេះ Sitang ស្រាប់តែបានបង្ហោះរូបភាពដ៏ថ្មីស្រឡាង ដែលបានតុបតែងខ្លួន នៅក្នុងសម្លៀកបំពាក់ពណ៌ក្រហមឆ្អិនឆ្អៅ បង្ហាញមុខមាត់យ៉ាងស្រស់ស្អាត ព្រមជាមួយនឹងការតែងសក់យ៉ាង សាកសមទៅនឹងមុខមាត់ព្រមទាំងឈុតដ៏ទាក់ទាញមួយនេះ ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ពីសម្រស់ថ្មីរបស់តារារូបនេះ ផងដែរ។

ដោយឡែក មិនធ្វើឲ្យហ្វេនៗរង់ចាំយូរនោះទេ ចំពោះ Sitang ក៏បានចេញមកបង្ហាញខ្លួនជាបន្តបន្ទាប់ឲ្យអ្នកទស្សនាជាច្រើនបានឃើញពីមុខមាត់ថ្មី ដែលមើលទៅពិតជាមានការផ្លាស់ប្ដូរនិងមានសម្រស់កាន់តែល្អប្រសើរជាងមុន ថែមទៀតផង៕



មតិយោបល់