ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស០៤នាក់ ស្លាប់និងរងរបួសធ្ងន់

កំពង់ឆ្នាំង: ថ្ងៃសៅរ៍ ទី០៣ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង០២និង៥៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតទ្បើង លើផ្លូវក្រាលកៅស៊ូលេខ50C1 រវាងម៉ូតូនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ចំនួន០៣នាក់ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពាក់ស្លាកលេខកោះកុង 1A:4416 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ បើកបរដោយឈ្មោះ ញឹម យឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅ ភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង បើកបរពីទិសខាងជើងទៅទិសខាងត្បូង ក្នុងល្បឿនយ៉ាងលឿន ពេលបើកមកដល់ត្រង់ចំណុចកើតហេតុមុខផ្ទះ ឈ្មោះ ឆើត មុំ ក្នុងភូមិកង្កែប ឃុំច្រណូក បានរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក វ៉េវ បើកបរដោយឈ្មោះ ពេញ សុខ ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រួមទាំងអ្នករួមដំណើរ០២នាក់ ១/ឈ្មោះ ខេង លីន ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ២/ឈ្មោះ ស្រី ជា ភេទស្រី អាយុ៩៤ឆ្នាំ រស់នៅភូមិគុយ ឃុំដារ ស្រុកកំពង់លែង ក្នុងដំណើរច្រាសទិសគ្នា បណ្ដាលឲ្យរងរបួស ស្រាលចំនួន០៣នាក់ និងស្លាប់ម្នាក់ឈ្មោះ ញឹម យឿន (ប្រុស) នៅកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុរួចជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកសាកសព សមត្ថកិច្ចប្រគលជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់