ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ «Butter» របស់ក្រុម BTS ឈរនៅលំដាប់កំពូល លើតារាង Billboard របស់អាមេរិក រហូតដល់៦សប្តាហ៍ជាប់គ្នា

 

(កូរ៉េ)៖ មានសេចក្តីរាយការណ៍មកថា បទចម្រៀងរបស់ក្រុម K-POP ល្បីឈ្មោះ BTS បានបង្កើតប្រវត្តិសាស្ត្រីថ្មីមួយទៀតហើយ ដោយមានសមត្ថភាពដ៏អស្ចារ្យ អាចឈរឈរនៅចំណាក់ថ្នាក់លេខ១ រហូតដល់៦សប្តាហ៍ជាប់គ្នា លើ Billboard Hot 100 របស់សហរដ្ឋអាមេរិក។

វាត្រូវបានគេចាត់ទុកថា ជាចម្រៀងដ៏ល្បីបំផុតក្នុងវិស័យ K-POP នាពេលបច្ចុប្បន្ននេះ ជាមួយនឹងឥទ្ធិពលមិនធម្មតាឡើយ ក្នុងបេះដូងអ្នកគាំទ្រលើពិភពលោក រហូតធ្វើឲ្យបទ «Butter» អាចបង្កើតកំណត់ត្រា ជាចម្រៀងដែលឈរនៅចំណាត់ថ្នាក់លេខ១ បានយូរបំផុតក្នុងប្រវត្តសាស្ត្រ និងចម្រៀងដំបូងបង្អស់នៅតំបន់អាស៉ី សម្រាប់ការទទួលកំណត់ត្រានេះ។

គួរបញ្ជាក់ផងដែរថា តាមរយ:កំណត់ត្រាបទ «Butter» នេះបានធ្វើឲ្យ BTS ក្លាយជាសិល្បករអាស៊ីដំបូងគេដែលទទួលបានចំណាត់ថ្នាក់កំពូលលេខ១ រយ:ពេល ៦សប្តាហ៍ជាប់គ្នា។ លើសពីនេះទៅទៀត «Butter» ក៏បានបង្ហាញខ្លួននៅចំណាត់ថ្នាក់លំដាប់កំពូលលេខ១ លើតារាង Global Excl. U.S. Chart រយ:ពេល ៤សប្ដាហ៍ដូចគ្នា និងបង្ហាញខ្លួននៅចំណាត់ថ្នាក់លេខ២ លើតារាង Global 200 Chart កាលពីពេលថ្មីៗនេះ៕

ប្រភព៖ Koreaboo

 

មតិយោបល់