ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ទៅដល់​សហរដ្ឋអាមេរិក​ដោយ​សុ​វត្តិភាព​

​តារាចម្រៀង​ស្រី ល្បី​ជួរមុខ​របស់​ផលិកម្ម ហង្ស​មាស កញ្ញា ពេជ្រ​សោភា បាន​ទៅដល់​សហរដ្ឋអាមេរិក ដោយ​សុ​វត្តិភាព នេះ​បើ​តាម​ការ​បង្ហោះ Wall Post លើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក របស់​នាង ដោយ​សរសេរថា “​ទើបតែ​មក​ដល់​អស់កម្លាំង​ណាស់​ម៉ែអើយ​” ។​

​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក របស់ ពេជ្រ សោភា លើក​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​រំជួលចិត្ត និង​អ្នកខ្លះ​ទៀត ដល់​ថ្នាក់​សរសេរ​បទ​ចម្រៀង ជូន​ដល់​នាង ដើម្បី​បង្ហាញ​ទឹកចិត្ត ពួកគេ​ថា ពិតជា​ស្រលាញ់ អាណិត និង​ចូលចិត្ត អស់ពី​ដួងចិត្ត របស់​ពួកគេ ចំពោះ​នាង ។​សម្រាប់ Wall Post របស់​កញ្ញា ពេជ្រ សោភា នេះដែរ អាច​ឆ្លុះ​បញ្ជាំង​ថា តារា​ចម្រៀង​រួម​ផលិតកម្ម ឱក សុគន្ធ​កញ្ញា ក៏​ទៅ​ដល់​ដោយ​សុ​វត្តិភាព​ផងដែរ​។

​បញ្ជាក់​ផង​ដែរ​ថា ដំណើរ ទៅ​កាន់​សហរដ្ឋអាមេរិក របស់ ពេជ្រ សោភា និង​សុគន្ធ កញ្ញា លើក​នេះ ជា​ដំណើរ តន្ត្រី​ទេសចរណ៍​សម្រាប់​ឆ្នាំ ២០១៣ ដើម្បី​បង្ហាញ​ការសម្តែង និង​ច្រៀង​រាំ​ជូន​ដល់​អ្នកគាំទ្រ និង​បងប្អូន​ខ្មែរ នៅ​សហរដ្ឋអាមេរិក​នោះ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore158/PichSophea1_zps290ab64a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore158/PichSophea2_zps270aa065.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore158/PichSophea4_zpsdd91acef.jpg

មតិយោបល់