(ភ្នំពេញ)៖ ពីធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនសង្កេតឃើញថា កាន់តែមានជីវិតរស់នៅយ៉ាងស្រស់បំព្រង និងសុភមង្គលជាមួយស្វាមីគឺ លោក គឹម សីហា ខណៈជានិច្ចកាលអ្នកទាំងពីរ តែងតែចេញមកបង្ហាញពីសកម្មភាពដ៏រីករាយមិនចេះដាច់នៅលើបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើនបានទស្សនាកម្សាន្ត។
គួរឲ្យចាប់អារម្មណ៍ជាងនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបើកបង្ហាញឲ្យឃើញពីពិធីជប់លៀងអបអរខួបកំណើតកូនស្រីគម្រប់ ៣ ឆ្នាំ ដែលមានការរៀបចំយ៉ាងស្រស់ស្អាត មានរូបភាពតុក្កតា ប៉េងប៉ោង ជាពិសេស រូបនាងព្រមទាំងស្វាមី ថែមទាំងបានរៀបចំខ្លួនយ៉ាងឆើតឆាយ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ពោលពាក្យសរសើរពីការៀបចំពិធី យ៉ាងកក់ក្ដៅនៅក្នុងគ្រួសាររបស់នាង ផងដែរ៕
បច្ចុប្បន្ននេះ ជីវិតប្ដីប្រពន្ធរបស់នាង និងស្វាមី ថែមទាំងទទួលបានចំណងស្នេហ៍យ៉ាងមុតមាំ ដែលជាកូនស្រីតូចមុខមាត់គួរឲ្យស្រលាញ់ម្នាក់ មានឈ្មោះថា គឹម សីហ៍មរកត ហៅ ម៉ូម៉ូ មកបំពេញជីវិតគ្រួសារយ៉ាងពេញលេញពោរពេញដោយសុភមង្គល ថែមទៀតផង។ ដោយឡែក នៅក្នុងឆ្នាំនេះផ្ទាល់ កូនស្រីតូចរបស់អ្នកទាំងពីរ មានអាយុ ៣ ឆ្នាំហើយ ដែលកាលពីថ្មីៗនេះ រូបនាងនិងស្វាមី ក៏បានរៀបចំពិធី សូត្រមន្តឲ្យពរជ័យនៅក្នុងថ្ងៃកំណើតកូនស្រី ដែលជាមានការរៀបចំជាលក្ខណៈគ្រួសារផងដែរ៕
មតិយោបល់