(ភ្នំពេញ)៖ អាចនិយាយបានថា អតីតបវរកញ្ញាចក្រវាលកម្ពុជាកញ្ញា សំណាង អេលីណា បន្ទាប់ពីបានបញ្ចប់ការប្រឡង «Miss Universe» កាលពីឆ្នាំ២០១៩ រួចមក យើងឃើញថា ទីផ្សារការងាររបស់នាងក៏កាន់តែមមាញឹក និងទទួលបានការគាំទ្រច្រើនពីមហាជន តាមរយៈទេពកោសល្យ និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
ជាពិសេស តាមរយៈរូបភាពថ្មីៗ ដែលនាងទើបតែបានបង្ហោះ មានហ្វេនៗក៏នាំគ្នាសរសើរសឹងគ្រប់គ្នាផងដែរ ព្រោះមួយឈុតដែលនាងស្លៀកនេះ ពិតជាស្រស់ស្អាតដូចទេពអប្សរយ៉ាងដូច្នោះ។ ដោយនាងបានស្លៀកជាមួយឈុតពណ៌ផ្កាឈូកយ៉ាងស្រស់ អង្គុយលេងទឹកមុខញញឹមញញែមយ៉ាងមានមន្តស្នេហ៍ មើលទៅពិតជាស្រស់ស្អាតខ្លាំង សាកសមឈ្មោះជាបវរកញ្ញាតែម្ដង។
គួររំលឹកថា កញ្ញា សំណាង អេលីណា ក្រៅពីអាជីពបង្ហាញម៉ូត នាងបានចូលរួមសម្តែងរឿងភាគលើកដំបូង ក្នុងពិភពភាពយន្ត ដោយបានសម្តែងជាតួអង្គឯក កូននាងរៀម ក្នុងរឿងរបស់ផលិតករជើងចាស់ល្បីឈ្មោះ ពាន់ ភួង បុប្ផា «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២។ ក្រៅពីនោះ នាងបានបន្តការងារក្នុងវិស័យសិល្បៈជាបន្តបន្ទាប់ យ៉ាងសកម្មភាព និងទទួលការចាប់អារម្មណ៍ទាំងមហាជនទូទៅ ទាំងផលិតករភាពយន្ត និងម្ចាស់ក្រុមហ៊ុនានាទាក់ទងថតស្ពតពាណិជ្ជកម្មជាដើម៕
មតិយោបល់