ព័ត៌មានសិល្បៈ និងកម្សាន្ត

David Beckham អំពាវនាវដល់ទេសចរ នៅទូទាំងពិភពលោកទៅទស្សនាប្រាសាទនៅកម្ពុជា

បរទេស៖ David Beckham តារាបាល់ទាត់ល្បាញល្បីរបស់អង់គ្លេស បានអំពាវនាវដល់ទេសចរទាំងអស់នៅក្នុងពិភពលោកមកទស្សនាប្រាសាទតាព្រហ្ម នៅក្នុងខេត្តសៀមរាប នៃទឹកដីកម្ពុជា។

នេះបើតាមសំណេរ របស់ David Beckham ដែលបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន។ ប្រភពនៅក្នុងហ្វេសប៊ុករបស់ David Beckham ដដែលបន្តថា មានរឿងអស្ចារ្យជាច្រើនដែលលោក បានចួបប្រទះនៅកម្ពុជា ក្នុងនោះមានតាំងពីពលរដ្ឋដែលប្រកបដោយស្នាមញញឹម និងភាពរួស រាយរាក់ទាក់ ព្រមទាំងក្មេងៗដែលគួរឱ្យចាប់អារម្មណ៍ផងដែរ។ កម្ពុជាត្រូវបានពិភពលោកចាត់ជាប្រទេសមហាអំណាច នៃសម្បត្តិវប្បធម៌៕

មតិយោបល់