សូមមេត្តាប្រុងប្រយ័ត្ន! ក្មេងស្រីម្នាក់ស្លាប់ដោយរលាកទឹកក្តៅ

កំពង់ឆ្នាំងៈ នៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង៤និង០០នាទី មានករណីរលាកទឹកក្ដៅបណ្ដាលអោយក្មេងម្នាក់ស្លាប់ ឈ្មោះ ហូ លៀងគី ភេទស្រី អាយុ ១០ខែ។ ឪពុក ឈ្មោះ ហូ ប៊ុនធឿន អាយុ ៤២ ឆ្នាំ និង ម្ដាយឈ្មោះ មន ស្រីណែត អាយុ ២៩ ឆ្នាំ រស់នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មូលហេតុបណ្ដាលមកពី ម្ដាយរបស់ក្មេងបានដាំទឹកក្តៅនឹងឆ្នាំង ពេលដាំពុះហើយបានចាក់ចូលកំសៀវ រួចម្តាយយកឆ្នាំងដាំទឹកនោះទៅទុក ភ្លេចមើលកូន ស្រាប់តែកូនទៅទាញកំសៀវនោះលេង បណ្ដាលអោយទឹកស្រោចរលាកកូនស្លាប់តែម្តង៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *