ពិតទេ! ឌី សូនីតា កំពុងពពោះកូនម្នាក់ទៀត? ទាំងដែលមាន អូនស្មាយ ហើយក៏ដោយ

(ភ្នំពេញ)៖ តារាសម្ដែង ឌី សូនីតា បានកំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និង មាន មន្ទិល សង្ស័យថា នាងកំពុងតែពពោះកូនម្នាក់ទៀតហើយ ខណៈដែល អាឡិច ហ្សូរ៉ា ជាគូ ស្នេហ៍ បានបង្ហើបដំណឹងមួយនេះ។

ឌី សូនីតា និង អេឡិច ហ្សូរ៉ា បើទោះ ជានៅមិន ទាន់រកបានថ្ងៃ ជាវេលាល្អ ដើម្បីរៀប ចំពិធី មង្គល ការ ទៅតាមប្រពៃណីក៏ ពិត មែន ក្ដី ប៉ុន្តែគូស្នេហ៍មួយគូនេះបានរក្សានូវភាពផ្អែមល្ហែម និងមានចំណង ស្នេហ៍កាន់តែផ្អែមល្ហែម ពីមួយ ថ្ងៃទៅ មួយ ថ្ងៃ មិនចាញ់ប្ដីប្រពន្ធតារាដទៃឡើយ ។ ជាពិសេស ពួកគេមានកូន ស្រីម្នាក់ យ៉ាង ស្រស់ ស្អាត ថែម ទៀត ផង ។

ទន្ទឹមគ្នានេះដែរ ឌី សូនីតា ក៏កំពុងតែត្រូវបានមហាជនសង្ស័យថា កំពុងព ពោះ កូន ម្នាក់ ទៀត ខណៈកូនច្បងទើបតែមានវ័យជាង១ខួបប៉ុណ្ណោះ ។ ហើយមន្ទិល សង្ស័យ នេះ គឺកើត ឡើង បន្ទាប់ពី អេឡិច ហ្សូរ៉ា បានបង្ហោះសារមួយដែលមានអ្នកនាង ឌី សូនីតា ពរពោះ និងភ្ជាប់ ដោយសំណេរយ៉ាងដូច្នេះថា៖ «យប់មិញយល់សប្តិថា ម៉ែមីអូន សួរ រកឈុត ផ្កា ឈូក ហ្នឹង នៅ ណា សង្ស័យ ណាស់…! បើមែន អាស្មាយ៍ ដឹងតែយំគាំងទៀតហើយ» ។

បើទោះជាយ៉ាងណា មិនអាចសុំការបញ្ជាក់បន្ថែមពីសាមីខ្លួនមួយគូនេះទេ ដោយទូរស័ព្ទ របស់អ្នកទាំងពីរ ក៏មិនអាច ទំនាក់ ទំនងបាន ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *