ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា! បុរសជនជាតិឥណ្ឌាម្នាក់នេះ មានអណ្តាតវែងជាងគេលើលោក អាចធ្វើរឿងអស្ចារ្យ ដែលមនុស្សគ្រប់គ្នាមិនធ្លាប់ឃើញ

 

(បរទេស)៖ បុរសម្នាក់ ឈ្មោះ Praveen មកពីប្រទេសឥណ្ឌា បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយ:អណ្តាតដ៏វែងរបស់គេ ដែលមានសមត្ថភាពកាន់តែពិសេសអាចធ្វើរឿង ដែលមនុស្សភាគច្រើនមិនធ្លាប់បានឃើញ។ ពោលបុរសម្នាក់នោះ បានជាប់ឈ្មោះនៅក្នុងកំណត់ត្រាពិភពលោកហ្គីនណេស ដែលមានអណ្ដាតវែងជាងគេបំផុតលើពិភពលោក ប្រវែងចំនួន១០.៨សង់ទីម៉ែត្រឯណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះ មានឈ្មោះថា Praveen និងអាយុទើបតែ២០ឆ្នាំប៉ុណ្ណោះ បានផ្ដួលកំណត់ត្រាពិភពលោកចាស់អណ្ដាតវែងជាងគេ ដែលវែងជាង០.៧សង់ទីម៉ែត្រ។ ហើយចំពោះអណ្ដាតដ៏វែងរបស់គាត់ អាចធ្វើរឿងមួយចំនួន ដែលមនុស្សមានអណ្ដាតប្រវែងធម្មតាមិនអាចធ្វើបាន ដូចជាលិឍចុងច្រមុះ លិឍកែងដៃ និងបត់អណ្ដាតឡើងជិតដល់ភ្នែកជាដើម។

គួរបញ្ជាក់ថា កំណត់ត្រាពិភពលោកចាស់ នៃការមានអណ្ដាតវែងជាងគេ ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុរសម្នាក់ មកពីរដ្ឋកាលីហ្វ័រញ៉ា ដោយមានប្រវែង១០.១សង់ទីម៉ែត្រតាំងពីឆ្នាំ២០១២ បន្ទាប់ពីគាត់បានផ្ដួលកំណត់ត្រារបស់បុរសជនជាតិអង់គ្លេស ដែលមានអណ្ដាតប្រវែង៩.៨សង់ទីម៉ែត្រ៕

សូមទស្សនាវីដេអូខខាងក្រោម៖

មតិយោបល់