ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណី​ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ​ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣ និង២០នាទី កម្លាំងអធិការនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស ជិះម៉ូតូឆក់ទូរស័ព្ទដៃ ស្ថិតនៅត្រង់ចំនុចផ្លូវ១៨២៨ ក្រុម២ ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បាឲ្យដឹងថា​ ជនសង្ស័យឈ្មោះឌឹន​ វាសនា​ ភេទ​ប្រុស​ អាយុ២៣​ មុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅរោងសិប្បកម្មថ្មម៉ាតឆាងជីយុង​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩ ។

វត្ថុតាងដកហូតរួមមាន ៖ -ម៉ូតូមួយគ្រឿងម៉ាក Honda c125​ ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ឡើងឆ្នាំ២០២០​ ពាក់ស្លាកលេខ​ បន្ទាយមានជ័យ​ 1C5461​ ដែលមានលេខតួ/លេខម៉ាស៊ីនND125ME0063837​ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំមរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់