គ្រាន់តែរូបប៉ុន្មានសន្លឹកនេះ របស់ពេជ្រ សូលីកា និងស្វាមី បានធ្វើឲ្យមហាជនលានមាត់ថា «សំណាបយោងដី ស្រីយោងប្រុស»

 

(ភ្នំពេញ)៖ ពិតណាស់ នរណាៗក៏ផ្ទុះការសរសើរពីវាសនា តារាចម្រៀងស្រី ពេជ្រ សូលីកា ដែរ ព្រោះចាប់តាំងពីចាប់ដៃគ្នាកសាងគ្រួសារ រួមរស់ក្រោមដំបូលតែមួយមក ក្រៅពីមានសុភមង្គលហើយនោះ ងាកទៅមានសមត្ថភាពរបស់ស្វាមីរបស់ សូលីកា ផ្ទាល់ក៏មិនធម្មតាដែរ អាចនិយាយថា នាងមានជោគវាសនា បានស្វាមីអភិជនម្ចាស់ជំនួញក្នុងដៃច្រើនរាប់មិនអស់ក្នុងទឹកដីប្រទេសកម្ពុជា។

ថ្មីៗនេះ ក្នុងថ្ងៃទទួលស្វាគមន៍ ជំនួញថ្មីមួយរបស់ស្វាមីមកដល់ទឹកដីកម្ពុជា មហាជនសម្គាល់ឃើញ តារាស្រីពេជ្រ សូលីកា និងស្វាមី ថតមួយប្លង់ណាក៏សមគ្នា ប្រុសសង្ហា ស្រីស្អាត មើលហើយ ហ្វេនៗនាំគ្នាសរសើរពេញៗមាត់តែម្តង ស៊ីគ្នា ទាំងពីកម្ពស់ មុខមាត់ ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង មិនតែប៉ុណ្ណោះ នៅការតុបតែង បែបផ្លូវការ បែបនេះទៀត អ្នកទាំងពីរ កាន់តែមើលទៅ ស៊ីចង្វាក់ថ្លៃថ្នូរខ្លាំងណាស់។

ជាពិេសស រូបភាពទាំងនោះ បានបង្ហាញថា ត្បិតស្វាមីពូកែមានសមត្ថភាពយ៉ាងណា ក៏ត្រូវការជំនួយមួយចំនួនពីភរិយាដែរ ជាពិសេសពេលជួបដៃគូជំនួញ គេឃើញថា សូលីកា តែងតែនៅជិតស្វាមី ដូចពាក្យខ្មែរតែងពោលថា «សំណាបយោងដី ស្រីយោងបុរស»។

សូមទស្សនារូបភាពខាងក្រោម៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *