យោងតាមការបង្ហោះរបស់លោក ចារ ឬទ្ធី នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបានបង្ហោះថា «កូនប្រុសជាទីស្រទ្បាញ់ របស់ប៉ាថ្ងៃនេះ ប៉ារំភើបចិត្តណាស់ ដែលបានឃើញកូនទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ ពីសកលវិទ្យាល័យ DEAKINUNIVERSITY ក្នុងទីក្រុងមេលប៊ន នៃប្រទេសអូស្ត្រាលី។ប៉ាសុំទោសផងណា ដែលមិនបានចូលរួមអបអរសាទរផ្ទាល់ ជាមួយនឹងកូន តែប៉ាចង់ប្រាប់កូនពីចម្ងាយថា ប៉ាសប្បាយចិត្តខ្លាំងណាស់ ហើយស្រទ្បាញ់កូន ខ្លាំងបំផុត ព្រោះតាំងពីតូចដល់ធំ កូនមិនដែលធ្វើឲ្យប៉ា និងម៉ាក់ពិបាកចិត្តម្ដងណាទេ។
កូនលះបង់ភាពយុវវ័យ របស់កូនដេីម្បីតែការសិក្សា។បួនឆ្នាំមុនកូនរៀនចប់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យលីមកុកវីង ពេលនេះកូនរៀនចប់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ នៅប្រទេសអូស្ត្រាលីទៀត។កូនប្រុសប៉ាពិតជាធ្វើឲ្យប៉ា មិនសរសើរកូនមិនបាន កូនពកូនពិតជាអស្ចារ្យសម្រាប់ប៉ា។ប៉ាសូមជូនពរកូនឱ្យជួប តែសុខភាពល្អ សំណាងល្អ ហើយយកចំណេះដឹងមកបម្រើប្រទេសជាតិយើងវិញ» ធ្វើអោយគេមិនសរសើរ មិនបានដែលលោកមានកូនរៀនពូកែ ហើយសិក្សាបានខ្ពស់ នៅក្រៅប្រទេស។
ម្នាក់ៗលាន់មាត់ថា លោកចារឫទ្ធី មិនត្រឹមតែជោគជ័យ ក្នុងវិស័យសិល្បៈ និងជំនួញប៉ុណ្ណោះទេ តែក្រឡែកទៅមើលកូនប្រុស រូបសង្ហារបស់លោក ក៏ធ្វើអោយលោកពោរពេញ ដោយមោទនភាពផងដែរ នៅពេលលោកបង្ហោះថា ទើបតែបានបញ្ចប់ថ្នាក់អនុបណ្ឌិត នៅប្រទេសអូស្ដ្រាលីបែបនេះ៕
មតិយោបល់