ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ាក់និច តែងខ្លួនជាសិស្សសាលា ឡើងគួរឲ្យស្រលាញ់ ត្បិតអាយុកាន់តែជ្រេ

 

(ភ្នំពេញ)៖ ដូចដែរប្រិយមិត្តបានដឹងមកហើយ កន្លងមកតារាសម្តែងស្រីតូចច្រឡឹងមានសមត្ថភាពពេញខ្លួន កញ្ញា ដួង ម៉ានិច តែងតែនិយមស្លៀកសម្លៀកបំពាក់បែបសុិចសុី បង្ហាញដើមទ្រូង និងគល់ភ្លៅសខ្ចី ធ្វើឲ្យបុរសៗមិនតិចនោះទេ ក្តៅខ្លួន។ ជាពិសេស រាល់រូបភាពសុីវិល័យ គ្រប់ទម្រង់ របស់នាង គឺតែងតែបង្ហោះជារឿយៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ដោយឡែក ពេលថ្មីៗនេះ តារាសម្តែងស្រីរូបនេះ បានផ្លាស់ប្តូរស្ទីលសុិចសុី ដោយបែរជាស្លៀកពាក់បែបស្រគត់ស្រគុំវិញម្តង ជាមួយនឹងឈុតសម្លៀកបំពាក់បែបសិស្សសាលាពណ៌ខ្មៅលាយនឹងពណ៌ស ដែលសមនឹងទម្រង់មុខបែបខ្យូត និងរូបរាងតូចច្រឡឹងរបស់កញ្ញាណាស់ មើលទៅមួយភ្លែតអាចច្រឡំនឹងកូនក្មេងផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្របាននាំគ្នាសរសើរសម្រស់ និងរួមទាំងការតុបតែងខ្លួនរប ស់ ដួង ម៉ានិច ជាហូហែរបើទោះជាតុបតែងមកជាមួយស្ទីលថ្មីៗបែបណា ក៏ប្លែកទាក់ភ្នែកជានិច្ចផងដែរ៕

មតិយោបល់