ព័ត៌មានជាតិ

Donnarumma ជាប់ឈ្មោះជាកីឡាករល្អបំផុតរបស់អ៊ឺរ៉ូឆ្នាំ ២០២០នេះ!

 

បរទេស៖ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០អ្នកចាំទីរបស់អ៊ីតាលី Donnarumma អាចជួយសង្រ្គោះបាល់ជាច្រើនគ្រាប់ជាពិសេសបាល់កាត់សេចក្តី១១ម៉ែត្រដល់ទៅ
២គ្រាប់ផងដែលជួយឲ្យក្រុមបានក្លាយទៅជាម្ចាស់ពានរង្វាន់នៅក្នុងកីឡាដ្ឋានរបស់អង់គ្លេស Wembley។

នៅចប់ការប្រកួតអ៊ីតាលីក្លាយជាម្ចាស់ពានរង្វាន់អ៊ឺរ៉ុបហើយក្នុងនោះអ្នកចាំទី Donna រូបនេះក៏បានជាប់ឈ្មោះជាកីឡាករល្អបំផុតរបស់ព្រឹត្តិការណ៍ផងដែរដែលសរុបគ្រាប់បាល់១១ម៉ែត្រដែលគាត់បានសង្គ្រោះនៅក្នុងព្រឹត្តិការណ៍នេះគឺមានទៅដល់៤គ្រាប់។

កីឡាកររូបនេះត្រូវបានគេទទួលការចាប់អារម្មណ៍ខ្លាំងតាំងតែពីឆ្នាំ២០១៥មកម្ល៉េះក្រោយបានបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹប AC Milan ដំបូងក្នុងវ័យទើបតែ១៧ឆ្នាំហើយចាប់ពីពេល
នោះមកគាត់បានបង្ហាញខ្លួនដល៉ទៅ២៥១ដងឲ្យក្លឹបនិងបង្ហាញខ្លួនឲ្យជម្រើសជាតិបាន៣២ដងផងដែរ៕

 

 

មតិយោបល់