ខណៈដែលកំពុងបោះសំឡេងយ៉ាងក្នុងនាមជាបេក្ខជន Cambodian Idol រដូវកាលទី២ លោក នួន សុធារ័ក្ស ធ្លាប់បានប្រឡងជាប់លេខ ២ ក្នុងកម្មវិធីតន្ត្រីកូកាកូឡា តាមខេត្ត ។
នួន សុធារ័ក្ស ត្រូវបានគេដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ២០១៣ បេក្ខជនរូបនេះ បានឡើងប្រឡងប្រកួតប្រជែង ក្នុងកម្មវិធីតន្ត្រីកូកាកូឡា និងដាក់ឈ្មោះថា រ័ត្ន សុធារ័ក្ស ។ ប៉ុន្តែបើទោះបីជា ខ្លួនប្រឡងជាប់លេខ ២ ក្តី តែកេរ្តិ៍ឈ្មោះ តារារូបនេះ បានស្ងាត់សូន្យ ដូចចោរលួចសេះ និងត្រឹមតែបង្ហាញវត្តមាន ជាតារាកិត្តិយស ក្នុងកម្មវិធីតន្ត្រីកូកា កូឡា តែប៉ុណ្ណោះ ដោយមិនបានបោះឈ្មោះ ខ្លាំង ដូចតារាផ្សេងទៀតនោះទេ។
បើទោះបីជា មិនអាចធ្វើការសម្ភាសន៍ បាននៅព្រឹកថ្ងៃទី៨ ខែធ្នូ នេះ ប៉ុន្តែបើតាមមិត្តភក្តិស្និទ្ធស្នាលរបស់ នួន សុធារ័ក្ស នៅខេត្តបាត់ដំបង បានប្រាប់ដល់ Post News នៅព្រឹកថ្ងៃដដែលនេះឲ្យដឹងថា ច្បាស់ណាស់ នួន សុធារ័ក្ស ពិតជាប្រឡងជាប់លេខ ២ មែនក្នុងកម្មវិធីតន្ត្រីកូកាកូឡា ៕




វត្តមាន នួន សុធារ័ក្ស បង្ហាញខ្លួនជាភ្ញៀវកិត្តិយស ក្រោយប្រឡងជាប់៖
https://www.youtube.com/watch?v=1LJJKD5OcEg
មតិយោបល់