(ភ្នំពេញ)៖ តារាសម្តែងរូបសង្ហា លោក ព្រីន ហៅប៉ាវី បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ។ នេះបើតាមការបញ្ជាក់របស់លោក នៅលើបណ្តញសង្គមហ្វេសប៊ុក នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក ព្រីន បានបង្ហោះរូបមួុសន្លឹកភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «អរគុណទាំងអស់គ្នា សំរាប់ការបារម្ភ សួរសុខទុក្ខ យកចិត្តទុក្ខដាក់សួរនាំរាល់ថ្ងៃ។ អរគុណលោកគ្រូពេទ្យ និង អ្នកគ្រូពេទ្យដែលបានមើលថែរ ។ហ៊ាបានជាសះស្បើយហើយ ថែរក្សាសុខភាពផងណា ហ៊ាសំណាងណាស់ដែលមានអ្នកទាំងអស់គ្នា»។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ តារាសម្តែងរូបនេះ បានប្រកាសថា រូបលោកវិជ្ជមានកូវីដ១៩។ ហើយនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ តារាសម្តែងស្រស់សង្ហា លោក ព្រីន បានជាសះស្បើយពីកូវីដ១៩ ក្រោយបានចូលសម្រាកព្យាបាលអស់រយៈពេលជិត ១០ ថ្ងៃ៕
មតិយោបល់