ព័ត៌មានសិល្បៈ និងកម្សាន្ត

តើ​​អ្នក​​ចេះ​​ប​ញ្ចូល​​អា​រ​ម្មណ៍​​សិច​​ដែរ​​ទេ​​?​

គ្រែដេកគឺជាកន្លែងដែលអ្នកទាំងពីរត្រូវទៅជួបគ្នាដើម្បី ឈានដល់ការរួមភេទ។ ប៉ុន្តែខាងប្រុសច្រើនតែបន្សល់នូវបញ្ហាសម្រាប់រឿងនេះ និយាយរួមគឺមិនចេះធ្វើយ៉ាងណាអោយមនុស្សស្រីដាក់អារម្មណ៍លើការចង់ រួមភេទបាន។ ដូច្នេះវាគឺជាបញ្ហាសម្រាប់អ្នកទាំងពីរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាមនុស្សស្រីច្រើនតែមានការភ័យខ្លាចក្នុងការនិយាយដោយ បើកចំហរពីការចង់បានរបស់ខ្លួននៅលើគ្រែខ្លាំងណាស់។

យោងទៅតាមការស្រាវជ្រាវថ្មីមួយទៅលើមនុស្សស្រីបានអោយដឹងថា ៩០%នៃអ្នកចូលរួមភេទគឺទទួលបាននូវភាពអស្ចារ្យខាងផ្លូវភេទយ៉ាង ត្រចះត្រចង់ ប៉ុន្តែវានៅតែមានការខ្វះខាតខាងចែករំលែងដល់ដៃគូររបស់ពួកគេ។ ដូច្នេះតើបុរសអាចធ្វើអ្វីបានទៅដើម្បីអោយមានអារម្មណ៍ដ៏អស្ចារ្យ សម្រាប់អ្នកទាំងពីរ?

បង្កើតបរិយាកាស
ប្រសិនបើអ្នកចង់បាននូវស្នេហាដ៏រ៉ូម៉ែនទិច ចូរគិតគូរលើការបង្កើតនូវបរិយាកាសដែលអាចបត់បែនទៅរកភាពរ៉ូម៉ែន ទិច។ វាអាចទាក់ទងនឹងគ្រែដេក និងចម្រៀងដើម្បីអាចទាក់ទាញអារម្មណ៍របស់ដៃគូរ។ ក្នុងពេលរួមភេទ ចម្រៀងអាចជួយរក្សាអារម្មណ៍អោយនឹងនរបាន។ ពិតណាស់ការដែលមានអារម្មណ៍ផ្លូវចិត្តមិនល្អ វាគ្រាន់តែងាយធ្វើអោយនាងខូចអារម្មណ៍ទៅវិញទេ។

ដល់ពេលចាក់ចម្រៀងមនោសញ្ចេតនា ចូរប្តូរមកប្រើភ្លើងទានបំភ្លឺវិញទៅ ព្រោះវានឹងជួយបង្កើនបរិយាកាសអោយកាន់តែរ៉ូម៉ែនទិច។ ក្លិនទឹកអប់គឺជាថ្នាំសម្រើបផ្លូវភេទសម្រាប់មនុស្សស្រី ដូច្នេះចូរធ្វើយ៉ាងណាជ្រើសរើសវាអោយបានត្រឹមត្រូវ។ ប្រសិនបើដៃគូរអ្នកមិនទាន់មានអារម្មណ៍ធូរស្រាលពេញលេញនៅឡើយទេនោះ ចូរសាកល្បងជាមួយនឹងការទទួលទានស្រាល្អមួយដើម្បីទាញអារម្មណ៍នាងមក វិញ។

ទិញសម្លៀកបំពាក់អោយនាង
មធ្យោបាយធម្មតាៗមួយ ផ្សេងទៀតគឺការទិញសម្លៀកបំពាក់មួយកំប្លេអោយដៃគូររបស់អ្នក។ មនុស្សស្រីតែងតែចូលចិត្ត និងពេញចិត្តជាខ្លាំងនៅពេលមិត្តប្រុស ឬប្តីរបស់ខ្លួនទិញសម្លៀកបំពាក់បំពាក់អោយ ជាពិសេសសម្លៀកបំពាក់ក្នុងដ៏សិចស៊ី។ បុរសភាគច្រើននៅតែមានការភ័យខ្លាចចំពោះទំហំនៃសម្លៀកបំពាក់ក្នុងរបស់ ស្ត្រី ។ប៉ុន្តែឥឡូវនេះមិនបាច់ព្រួយបារម្ភរឿងនេះអី ព្រោះការទិញទំនិញតាមអ៊ីនធើណែតអាចជួយដល់អ្នកបាន។ ចូរចងចាំថា រឿងតែមួយគត់ដែលអ្នកអាចធ្វើបានគឺទិញកាដូរជូននាង។

ថើបនាង
គ្មានអ្វីដែលអាចធ្វើអោយនាងមាន អារម្មណ៍ស្រើបស្រាលជាងការថើបដ៏ស្រៀវខ្លួននោះទេ។ ការថើបដ៏ត្រឹមត្រូវគួរតែធ្វើយ៉ាងណាអោយមានសម្ពាធ និងចលនាត្រឹមត្រូវដែរ។ ការថើបអាចធ្វើឡើងនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ទោះបីជាមិនទាន់ទៅដល់បន្ទប់ដេកក៏ដោយ។ ប្រសិនបើអ្នកពិតជាចង់ទាញអារម្មណ៍នាងមែន ចូរថើបមុខរបស់នាង ដោយផ្តើមតិចៗលើភ្នែក ថ្ពាល់ ចង្កា ច្រមុះ និងបង្អូសៗតិចលើបរបេមាត់របស់នាងដោយប្រើចុងអណ្តាតរបស់អ្នក។ បន្ទាប់មកចូរបន្តជញ្ជក់បរបេមាត់ខាងក្រោមរបស់នាង។

ព្យាយាមបញ្ចុះបញ្ចូល
នៅពេល អារម្មណ៍ចាប់ផ្តើមកើតមានហើយ មិនត្រូវធ្វើអ្វីៗដែលដដែលៗទេ ហើយព្យាយាមប្រើវិធីសាស្ត្រថ្មីៗជំនួសវិញ។ ការដែលមើលវិដេអូសិចជាមួយគ្នា ពេលខ្លះធ្វើអោយមនុស្សស្រីចង់បានខ្លួនឯងចូលរួមក្នុងឈុតឆាកទាំងនោះ ដែរ។

ទោះបីជានាងមិនបាននិយាយអ្វីច្បាស់លាស់ក៏ដោយ ក៏អ្នកអាចកំណត់បាននូវកម្រិតស្រើបស្រាលរបស់នាងបានដែរតាមរយៈ ការដកដង្ហើមរបស់នាង។ ការដកដង្ហើមដង្ហក់ៗមានន័យថានាងកំពុងតែស្រើបស្រាលផ្លូវភេទហើយ។ ការនិយាយខ្សិបដាក់ត្រចៀកនាងពីអារម្មណ៍ដែលអ្នកមានចំពោះនាងក៏អាច បង្កើនផ្លូវភេទបានកាន់តែខ្លាំងដែរ។ ការនិយាយបកស្រាយធម្មតាៗអំពីអារម្មណ៍ដែលអ្នកមាន វានឹងលុបបំបាត់អស់នូវភាពភ័យខ្លាចរបស់នាងបាន។ នេះហើយគឺជាស្ថានភាពដែលអ្នកត្រូវនិយាយប្រាប់នាងដើម្បីទទួលបាន អារម្មណ៍ភេទ។

ឥឡូវនេះអ្នកគួរតែផ្តល់អោយនាងនូវការបរបោសអង្អែលដ៏ខ្លាំងក្លា ។ ចូរអោយនាងដឹងថាអ្នកកំពុងតែធ្វើអោយនាងសប្បាយចិត្ត។ ការរួមភេទតាមមាត់អាចនឹងកំដរបរិយាកាសនៅពេលយប់កាន់តែអស្ចារ្យថែម មួយកម្រិតទៀត។ ចំពោះបុរសដែលមិនទាន់ដឹងពីរបៀបប្រើមាត់ដើម្បីបម្រើការសប្បាយដល់ មនុស្សស្រីទេ គាត់គួរតែសួរ និងសុំអោយនាងជួយណែនាំទៅ។ ស្ថិតក្នុងចំនុចមួយនេះ ដៃគូររបស់អ្នកគួរតែមានការធូរអារម្មណ៍បានពេញលេញល្អហើយ ដូច្នេះអ្នកក៏ប្រហែលជាត្រៀមខ្លួនសម្រាប់ការឡើងឋានសួគ៌ក្នុងយប់ដ៏ អស្ចារ្យមួយនេះដែរ៕

អត្ថបទ៖https://health.com.kh

មតិយោបល់