ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រះនាងតូចជេនណា ល្បីដល់ស្រុកថៃ រហូត Youtuber មួយរូប ចេញមុខកោតសរសើរព្រះនាងមិនដាច់ពីមាត់ (មានវីដេអូ)

 

(បរទេស)៖ ទស្សនិកជនខ្មែរ ពិតជាបានជ្រាបអំពីព្រះសមត្ថភាពរបស់ព្រះនាងតូចនរោត្តម ជេនណា ហើយ ដោយព្រះនាងមិនត្រឹមតែមានសមត្ថភាពបកស្រាយបទចម្រៀងជាភាសាជាតិ បានពិរោះតែមួយមុខទេ តែថែមទាំងអាចបកស្រាយបទចំរៀងជាច្រើនភាសាដូចជា ថៃ អង់គ្លេស បារាំង និងចិនបានយ៉ាងពីរោះ ប្រកបដោយព្រះសូរសៀងស្រទន់ និងគួរឲ្យចង់ស្តាប់ថែមទៀតផង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្នុងឱកាសដែលព្រះនាង ជេនណា ទ្រង់បកស្រាយឡើងវិញ (Cover) នូវចម្រៀងជាភាសាថៃមួយបទមានចំណងជើងថា (ช้ำคือเรา) ឬជាខេមរភាសាគឺ បទ «ស្នាមជាំគឺយើង» ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកនិយមគាំទ្រ ព្រះនាងតាំងតែពីនៅក្នុងប្រទេសរហូតធ្លាយ ដល់ YouTuber ដ៏ល្បីរបស់ថៃ យកមកធ្វើការ Reaction ព្រមទាំងលើកសរសើរមិនដាច់ពីព្រះរាជសមត្ថភាពក្នុ ងការបកស្រាយបទចម្រៀងជាភាសាថៃបានយ៉ាងពីរោះ រណ្តំផងដែរ។

គួរជម្រាបថា គិតត្រឹមឆ្នាំនេះ ថ្វីត្បិតតែព្រះនាងតូច ជេនណា ទើបតែមានព្រះជន្ម ៩ ព្រះវស្សាក៏ពិតមែន ក៏ប៉ុន្តែព្រះនាងបាននិងកំពុងទទួលការគាំទ្រនិងប្រជាប្រិយភាពយ៉ាងភ្លូកទឹក ភ្លូកដី ពីសំណាក់មហាជននិងហ្វេនៗដែលជាអ្នកគាំទ្រព្រះនាងផ្ទាល់តែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់