ចិនៈ ក្រុមឆ្មាំស្រីស្អាត ចំនួន៣០នាក់ កំពុងតែត្រូវបាន សង្សសៅ លីញ ២អង្គ ហ្វឹកហាត់ បង្រៀនក្បាច់គុណ ដើម្បីប្រលងជ្រើសរើសយកទៅធ្វើការជា ឆ្នាំការពារ នៅក្នុងតំបន់ទេសចរណ៍ចិនមួយកន្លែង។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមស្ត្រីមួយចំនួន បានមកដាក់ពាក្យធ្វើការជា ឆ្មាំនៅក្នុង តំបន់ Jia Gu Long ខេត្ត ខ្វាង ទុង ភាគខាងត្បូងប្រទេសចិន រួមមកហើយ។ ប៉ុន្តែ ការជ្រើសរើសលើកនេះ មានល័ក្ខខ័ណ្ឌ ខុសពីមុន ត្រង់ថា ពួកនាងត្រូវមានសម្ថភាព ក្នុងការប្រយុទ្ធតស៊ូ ពោលគឺត្រូវ ចេះក្បាច់គុន កុង ហ្វូ។
អ្នកដាក់ពាក្យ ទាំង៣០នាក់ នឹងត្រូវធ្វើការហ្វឹកហាត់ជាច្រើនសប្តាហ៍ ជាមួយនឹងគ្រូបង្វឹក ដែលជាសង្សសៅ លីញ ពីរអង្គនោះ ហើយក្បាច់គុន មាន៥ក្បាច់ដែលដកយកចេញពី សត្វ៥ប្រភេទ មាន ខ្លា ខ្លាររខិន ពស់ នាគ និង សត្វកុក ។អ្នកដាក់ពាក្យ ត្រូវរឿនឲ្យចេះ និងមានជំនាញ ក្នុងការប្រយុទ្ធ យ៉ាងហើយណាស់បានពីរក្បាច់ មុនពេលពួគនាង ឡើងទៅវគ្គចុងក្រោយ និងបានទទួលការចុះហត្ថលេខាព្រមព្រៀង ថាជួលជាផ្លូវការ ។
បេក្ខនារីភាគច្រើនដែលមកដាក់ពាក្យ ទីនេះ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យផ្នែកកីឡា និង ត្រូវចេះអំពីមូដ្ឋានគ្រិះ របស់កីឡាបោកចំបាប់ផងដែរ។
បើសម្តីរបស់អ្នកនាំពាក្យ ក្រុមហ៊ុនទេសចរណ៍មួយនេះ បានឲ្យដឹងថាសិល្បះនៃការប្រយុទ្ធ បែប កីឡាបោកចំបាប់ អាចបង្កើនសមត្ថភាព ភាពរឹងមាំ និងការធ្វើការជាក្រុម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ថែមទាំងជាវិធីក្នុងការ ពិសោធន៍ ភាពតានតឹង និង កម្លាំងចិត្តផងដែរ៕
មតិយោបល់